សំឡេង​រញ្ជួយ​ភព​អង្គារ​ត្រូវបាន​កត់ត្រា​ដោយ​យាន​របស់​ណា​សា​

422
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​១​តុលា អង្គការ​ណា​សាបាន​ចេញផ្សាយ​ឃ្លី​ប​សំឡេង​ចំនួន​ពីរ​នៃ​សកម្មភាព​រញ្ជួយ​ដី​នៅលើ​ភព​ព្រះ​អង្គារ បន្ទាប់ពី​ឧបករណ៍​ចាប់ “​សំឡេង​” ត្រូវបាន​គេ​ដាក់​នៅលើ​ផ្ទៃ​ភព​នេះ​កាលពី​ចុង​ឆ្នាំមុន​។​

​ការរញ្ជួយ​ដី ដែលមាន​សំឡេង​ស្ងាត់ ដែល​ត្រចៀក​មនុស្ស​មិនអាច​ស្តាប់​ដឹង ត្រូវបាន​កត់ត្រា​ដោយ​យាន​ពិសោធន៍​រញ្ជួយ​ដី SEIS នៅក្នុង​ខែឧសភា​និង​ខែកក្កដា​។​

​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា​ការសិក្សា​ពី​របៀប​ដែល​រលក​រញ្ជួយ​ឆ្លងកាត់​ផ្ទៃ​ខាងក្នុង​នៃ​ភព​អង្គារ​នឹង​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ខាងក្នុង​ជ្រៅ​របស់​ភព​នេះ​ជា​លើកដំបូង​។​

​ការរញ្ជួយ​ភព​អង្គារ​ប្រហែល ២០ ដង​ត្រូវបាន​រកឃើញ​រហូតមក​ទល់​ពេលនេះ​ដោយ​យាន SEIS ដែល​ដឹក​ដោយ​យាន InSight របស់​អង្គការ​ណា​សា ដែល​បាន​ទៅដល់​ភព​ព្រះ​អង្គារ​កាលពី​ខែវិច្ឆិកា​។​

​ការរញ្ជួយ​ទីមួយ​មាន​កម្រិត ៣,៧ រិ​ច្ឆ​ទ័​រ និង មួយទៀត​គឺ ៣,៣ រិ​ច្ឆ​ទ័​រ​៕ ដោយ៖ កញ្ញាដាលីស

អាត់​សំឡេង​រញ្ជួយ​ដី​ចំនួន​២​ត្រូវបាន​កត់ត្រា​នៅលើ​ភព​អង្គារ