សំឡេង, ​គំរូ, ​គំនូរ, គំរាម, គ្រាម, ​គីមី, បន្លាស់, បន្លែង, ​បន្ធូរ, ​សារ, ​សា, ​សង្គម, ​សន្ធិ

280

សំឡេង ( ន​. ) សទ្ទ​ជាតិ​ដែល មក​ប៉ះ​សោតប្បសាទ​ឱ្យឮ​, សូរសព្ទ​ឬ សម្តី​ដែល​លាន់ឮ​៖ សំឡេងក្រអួន សំឡេង​ណែន​ធ្ងន់​រំពង​។ សំឡេងក្រអៅ ឬ​–​ក្រ​ឪ​សំឡេង​លាន់ឮ​វ៉ៅ​គ្រលួច​។ សំឡេងង៉េវ​សំឡេង​ខ្សេវ​ស្តួច​តូចឆ្មារ​។ សំឡេងស្អា​សំឡេង​គគ្រាត​មិន​ស្អាត ៘​
​ ​
​គំរូ ( ន​. ) បែប​, សំណាក​, តួយ៉ាង​, ផែនទី​៖ គំរូស្ពានបេតុង​, គំរូ ផ្ទះ​ឈើ​… ។​
​ ​
​គំនូរ ( ន​. ) រូបភាព​, ក្បាច់ រចនា​, ក្បូរក្បាច់​រំលេច​… ដែល​កើតមាន ឡើង​ដោយ​គូរ​៖ គំនូរ​រឿង​វេស្សន្តរ ជាតក​។​
​ ​
គំរាម ( កិ​. ) កំហែង​៖ គំរាម ឱ្យ​ខ្លាច​។ គុ​. ឬ​កិ​. វិ​. ដែល​កំហែង​ឱ្យ​ខ្លាច​៖ សម្តី​គំរាម​, និយាយ​គំរាម​, ស្រែក សន្ធាប់​គំរាម​។​
​ ​
គ្រាម សំ​., បា​. ( ន​. ) (​គា​ម​) ប្រជុំ​ភូមិ​, ស្រុក​, ពួក​… ។ ច្រើន​ប្រើ​ដោយមាន​ពាក្យ​ឯទៀត​ផ្សំ ភ្ជាប់​ពី​ខាងដើម សមាសនាម​ដូច្នេះ , មហាគ្រាម “​ស្រុក​ធំ​”, បច្ចន្តគ្រាម “​ស្រុក​ដែល​នៅក្នុង​ទីបំផុត ដែន (​ចុងស្រុក​, ស្រុក​ចុងកាត់មាត់ញក​)” , មាតុគ្រាម “​ស្ត្រី​” … … (​ម​. ព​. ទាំង នោះ​) ។​
​ ​
​គីមី បារ​. ( ន​. ) (Chimie) វិទ្យាសាស្ត្រ​សម្រាប់​ពិនិត្យ​ពិចារណា អំពី​ធម្មជាតិ និង​គុណភាព នៃ​វត្ថុ​ធាតុ ផ្សេងៗ​, ការ​ផ្សំ​វត្ថុ​ធាតុ​ផ្សេងៗ​ឱ្យ​រលាយ ចូលគ្នា​ទៅវិញទៅមក​។ វិទ្យាសាស្ត្រ ផ្នែក​ខាង​អង្គ​សរល​។​
​ ​
បន្លាស់ បន់​-​ល៉ា​ស់ ( ន​. ) អំពើ ដែល​ផ្លាស់​ឬអ្វីៗ​ដែល​ផ្លាស់​ជា​ជំនួស​គេ​៖ សំពត់​បន្លាស់​, ធ្វើការ​មាន​បន្លាស់​។​
​ ​
បន្លែង បន់​-​ល៉ែ​ង ( កិ​. ) ធ្វើឱ្យ សប្បាយចិត្ត​ដោយ​កំដរ​នឹង​ល្បែង​, កម្សាន្ត​ចិត្ត​ដោយមាន​ល្បែង ជា​គ្រឿងផ្សំ ឬ​ជា​ជំនួយ​ផង​៖ លេងភ្លេង​ច្រៀង​បន្លែង កុំឱ្យ​អផ្សុក​។​
​ ​
​បន្ធូរ ( កិ​. ) ធ្វើឱ្យ​ធូរ​គឺ​ធ្វើ​មិន ឱ្យ​តឹង​មិនឱ្យ​ចង្អៀត​ពេក​៖ បន្ធូរ​ខ្សែ ក្រវាត់​។ បន្ធូរបន្ថយ​ធ្វើឱ្យ​ធូរ​ថយ​, ឱ្យ ទូលាយ​។​ព​. ផ្ទ​. បន្តឹង​ផង​។​
​ ​
​សារ សា សំ​. បា​. ( ន​. )(​សារ​) ខ្លឹម​, សេចក្តី​ខ្ជាប់ខ្ជួន​, មាំមួន​, រឹងប៉ឹង​, ការសំខាន់​, របស់​សំខាន់​, គោល​, គោល​ចារឹក​, ហ្ល័កឋាន​,​កម្លាំង​, អំណាច​, សេចក្តី​អង់អាច​, សេចក្តីក្លាហាន​, សំណាង​, បុណ្យ​ភ័ព្វ​,​តម្លៃ​, ទ្រព្យ​, សម្បត្តិ​, របស់​សុទ្ធ​, សេចក្តី​ពិត​, ប្រយោជន៍​, ផល​ប្រ​យោ​ជន៍់ ធាតុសុទ្ធ ឬ​ធាតុ​ផ្សំ​ណាមួយ​, សំបុត្រ​, ចុ​ត​ហ្មាយ​, ពាក្យ​សង្ខេប​, សេចក្តី​បំ​ប្រួញ​,… ។​គុ​. រឹង​, រ៉ឹង​ប៉ឹង​,​ខ្ជាប់ខ្ជួន​,​មាំមួន​, ខ្លាំង​, ដែល មាន​កម្លាំង​,​ដែល​ក្លាហាន​, អង់អាច​, អាច​ហាន​, ដែល​ពិត​, ប្រាកដ​, មានតម្លៃ​, ថ្លៃ​, ថ្លៃថ្លា​, ប្រសើរ​, ខ្ពង់ខ្ពស់​, សំខាន់​, គ្រប់​, គ្រប់សព្វ​,… ។ ខ្លឹមសារ​ខ្លឹម​រឹង​, ខ្លឹម​សំខាន់​, ប្រយោជន៍​ថ្លៃថ្លា​។ សារតាំង (​សា​–) សារ (​សំបុត្រ​) តែងតាំង​ដែល​ប្រមុខរដ្ឋ ចេញ​ឱ្យ​ទូត​កាន់​ទៅ​ប្រគល់ ជូន​ចំពោះ​ប្រមុខរដ្ឋ​បរទេស​ដែល​ទូត នោះ​ត្រូវ​នៅ​អែប​ទាក់ទង​ជាមួយៈ ប្រគល់​សារតាំង​, បានទទួល​សារតាំង​។​
​ ​
​សា ( ន​. ) ដំរីស្តរ​ឬ​ដំរី​មាន​ភ្លុក ដែល​ធំ​អស់​ទំហំ​ហើយៈ​ដំរីសារ​។ ព​. ទ​. បុ​. ដំរីសារ​ស្លា​ប់យក ចង្អេរ​បាំង​ការ អាក្រក់​យ៉ាង​ធំ​ខំប្រឹង​បិទបាំង​ដោយ ហេតុ ឬ​ដោយ​ឧបាយ​បន្តិចបន្តួច​ធ្វើ​ម្តេច នឹង​កំបាំង​។ គជសារ (​គច់​-​ជៈ​សា​) ដំរី មាឌធំ​សម្បើម​។​
​ ​
​សង្គម សង់​-​គំ​ឬ​–​គៈមៈ​សំ​. បា​. ( ន​. ) ការជួប​ជុំគ្នា​, ការប្រជុំ​គ្នា​, ការ រាប់រក​គ្នា​, ការប្រមូល​រួបរួម​ផ្តុំ​មនុស្ស ឬ​សត្វ​ ៖ សង្គមមនុស្ស​, សង្គមសត្វ​។ វេ​វ​. សង្គតិ​។ សង្គមកិច្ច (​សង់គៈមៈ​កិ​ច​ឬ សង់​គំ​-​ម៉​–) កិច្ចការ​ក្នុងសង្គម​ឬ​របស់ សង្គម កិច្ច​ការដែល​ធ្វើឡើង​ដើម្បី​ជួយ យឹតយោង​សង្គមមនុស្ស​ឱ្យបាន​សុខ ចម្រើន​។ ឈ្មោះ​ក្រសួង​រដ្ឋមន្ត្រី​មួយ​កាន់កាប់​មុខការ​ដូច​ពោល ខាងលើនេះ​៖ ក្រសួង​សង្គមកិច្ច​។ សង្គមដ្ឋាន​, –​មាល​, –​សភា​, –​សាលា​ទី​ឬ​រោង សម្រាប់​ប្រជុំ​។ សង្គមភាព​ភាព​នៃ​សង្គម ៘​

​សន្ធិ សន់​-​ធិ​សំ​. បា​. ឬ​សំ​.(​ន​.) (​សំ​ធិ​) កា​រត​, តំណ​, ទី​-​ត​, ការតភ្ជាប់​។ ព​. វ​. វិធី​ត​អក្សរ របស់​បទ​មួយៗ​ឱ្យ ជាប់ គ្នា​សម្រាប់​ភាសាសំស្ក្រឹត​, បាលី​, ដូចជា គម​ន “​ការ​ទៅ​, ដំណើរ​ទៅ​” + អាគម​ន “​ការ​មក​, ដំណើរ​មក​” ត​ភ្ជាប់​ជា​គមនាគមន “​ដំណើរ​ទៅ​និង​មក​”, ខ្មែរ​យកមក ប្រើ​ជា​គមនាគមន៍ (​គៈមៈ​នា​គំ​) ការ​ឬ ដំណើរ​ទៅ​និង​មក​។ សន្ធិ​សម្រាប់​ប្រើ​ក្នុង​តន្តិភាសា​ឯទៀត ដូច​យ៉ាង​ភាសា បារាំងសែស​៖ La ecole) ត​ភ្ជាប់​ថា L’ecole) ជាដើម​។ កា​រកា​ត់ទី​-​ត​មាន ជញ្ជាំង​ផ្ទះ​ជាដើម​៖ សន្ធិច្ឆេទកម្ម (​សន់​-​ធិ​ច​-​ឆេ​ទៈ​ក័​ម​) អំពើ​កាត់​ទី​-​ត​គឺ​អំពើ​របស់​ចោរ​ដែល លប​កាត់​ជញ្ជាំង​ផ្ទះ ជាដើម ហើយ​ចូល​លួច​ទ្រព្យ​គេ​៖ ចោរ ធ្វើ​សន្ធិច្ឆេទកម្ម​។ សន្ធិមុខ​មុខតំណ​, មុខ​ដែល​ត​ភ្ជាប់​គ្នា​។ សន្ធិសញ្ញា (​ម​. ព​. សន្ធានសញ្ញា​ក្នុង​ពាក្យ​សន្ធាន​) ៕ ​ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​