សំអាត​បរិស្ថាន​នៅ​ក្រុង​សៀមរាប ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រលាញ់​ទីក្រុង​ស្អាត​”

466
ចែករម្លែក
  • 195
    Shares

ដោយ​: អង្គរតូច / សៀមរាប​: បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ រួមទាំង​មន្ត្រី​សាលាក្រុង​ប្រមាណ​ជិត​៤០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៩​ខែកុម្ភៈ​នេះ បាន​ចូលរួម​ការងារ​សង្គម ដោយបាន​ប្រគល់​បង់​សម្រាប់​ដាក់​អង្គុយ​តាម​ទីសាធារណៈ និង​សំអាត​បរិស្ថាន ដើម្បី​បង្កើន​សោ​ភ័​ណ្ឌ​ភាព ជា​ប្រយោជន៍​សម្រាប់​សា​រណៈ​ជន​ទូទៅ​។

​លោក ម៉ិច សុខ​មេត្រី អគ្គនាយក​អភិវឌ្ឍន៍​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​លើកឡើងថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ហត្ថា​កសិករ​បាន​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម​។ គឺ​បានធ្វើ​ការងារ​សង្គម​ជាច្រើន​ដូចជា សាងសង់​អគារ​មន្ទី​ពេទ្យ អាគារ​សិក្សា ផ្តល់​សម្ភារៈ​សិក្សា អណ្តូងទឹក បង្រៀន​អតិថិជន​និង​សិស្សានុសិស្ស​អំពី​ចំណេះដឹង​ហរិញវត្ថុ​ជាដើម​។​លោក​បន្តថា ការងារ​បរិស្ថាន​នៅថ្ងៃនេះ ជា​សកម្មភាព​ថ្មី​បន្ថែមទៀត ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ចូលរួមចំណែក ក្នុង​អភិវឌ្ឍន៍​សុខមាលភាព​សង្គម​កម្ពុ​ជា អោយ​កាន់តែ​ប្រសើរឡើង​។​

​ដោយឡែក​លោក បូ មេ​ង​ទ្រី អភិបាលរងក្រុង​សៀមរាប ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ហត្ថា​កសិករ​ដែល​តែងតែ​ចំណាយ ពេលវេលា ថវិកា និង​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ចួ​ល​រួម​កិច្ចការ​សង្គម​តាម​រូបភាព​ផ្សេងៗ​។ លោក​អភិបាល ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ហត្ថា​កសិករ ដែល​តែងតែ​ចំណាយ ពេលវេលា និង​ថវិកា​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម​។ ជាក់ស្តែង​ដូច​ការងារ​សម្អាត​បរិ​ស្ថាន និង​ការផ្តល់ បង់​អង្គុយ​សំរាប់​សារ​ណៈ​ជន​នៅក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃនេះ ។ សកម្មភាព​នេះ គឺជា​គំរូ​ដ៏​ល្អ​ក្នុងការ​ជម្រុញ​អោយ​ក្រុមហ៊ុន​ឯកជន​នានា ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ឲ្យ​បាន​ច្រើន​ថែមទៀត​។​

​លោក​បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៩ នេះ ហត្ថា​កសិករ មាន​គម្រោង​សកម្មភាព​កា​ងារ​ទំនូល​ខុសត្រូវ ជាមួយ​ការងារ​សង្គម​ជាច្រើន​ទៀត​ដល់​សហគមន៍ ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​កម្ពុជា កាន់​តែមាន​ភាពប្រសើ​ឡើង​៕ ល​

#