ស៊យ​ហើយ​លោក​ចោរ​!​ ឆក់​ទូរ​សព្ទ័​មិនបាន​សម្រេច​ភ្លាត់ស្នៀត​ដួល​ម៉ូតូ​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់​

327
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ​៖ ជនសង្ស័យ​ពីរ​នាក់​ជិះ​មួយគ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ពីរ​នារី​ម្នាក់​ កំពុង​ជិះ​ម៉ូតូ​កង់​បី​មិនបាន​សម្រេច​ភ្លាត់ស្នៀត​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ត្រូវបាន​ប្រជាពលរដ្ឋ​ព័​ទ​ចាប់បាន​ម្នាក់ ​រួម​នឹង​ម៉ូតូ​មួយគ្រឿង​ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​មុខ​រោងបុណ្យ​មួយកន្លែង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា​ជនសង្ស័យ​ដែរ​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ​មាស ម៉ា​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ម្តាយ ភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​ចំ​ណែ​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ​ឧ​ត្ត​ម រត់គេចខ្លួន​បាត់​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើ​ត។ ខ​ណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ ជិះ​មូ​តូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​០១៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GD-5825​ ជិះ​មកពី​ក្រោយ​រួច​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​មិនបាន​សម្រេច ​ត្រូវ​ជន​ជនរងគ្រោះ​ស្រែកថា​ចោរៗ​ បណ្តាល​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រេ​ចង្កូត​ប៉ះ​ជាមួយ​ម៉ូតូ​កង់​បី​ ដួល​ត្រូវ​ប្រជាពលរដ្ឋ​ដែល​កំពុង​ចូលរួម​នៅក្នុង​ពិធីបុណ្យ​នាំគ្នា​ព័ទ្ធ​ចាប់បាន​ម្នាក់ ​រួម​នឹង​ម៉ូតូ​មួយគ្រឿង​ប្រគល់ជូន​សមត្ថកិច្ច​ភ្លាមៗ។ ​ចំណែក​បក្ខពួក​ម្នាក់ទៀត​រយ់​គេចខ្លួន​បាត់ស្រមោល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​ម៉ូតូ​មួយគ្រឿង​ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​សួ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​ភ្នំពេញ​ថ្ មី​រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​ ចំណែក​ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​នោះទេ​៕​B/