ស៊ីន​ជី កា​ហ្គា​វ៉ា រកបាន​២​គ្រាប់​ក្នុងពេល​៣​នាទី សម្រាប់​ការបង្ហាញ​មុខ​លើកដំបូង​ជាមួយ​ក្លិប​ថ្មី Besiktas

568
ចែករម្លែក

ខ្សែបម្រើ ស៊ីន​ជិ កា​ហ្គា​វ៉ា (Shinji Kagawa) រកបាន​២​គ្រាប់​ក្នុង​រយៈពេល​៣​នាទី បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចូល ក្នុងការ​បង្ហាញមុខ​លើកដំបូង​របស់ខ្លួន​ស​ម្រា​ប់​ក្រុម Besiktas អំឡុងពេល​យកឈ្នះ​ក្រុម Antalyaspor ៦-២ នៅ​លី​កបាល់​ទាត់​តួ​ក​គី​កាលពី​ថ្ងៃអាទិត្យ​។​
​ ​
កីឡាករ​ជប៉ុន​រូបនេះ​ដែល​ផ្ទេរ​ពី​ក្លិប Borussia Dortmund ទៅ​ក្លិប Besiktas នៅ​ថ្ងៃ​ចុងក្រោយ នៃ​រដូវ​កាល​ទិញដូរ បាន​ប្តូរ​ចូល​នៅ​នាទី​៨១ ស្របពេល​ក្រុម Besiktas នាំមុខ​៤-១ ។​
​ ​
កា​ហ្គា​វ៉ា រកបាន​មួយ​នាទី​ក្រោយ​ជាមួយនឹង​សកម្មភាព​ដំបូង​របស់ខ្លួន​។ កីឡាករ​រូបនេះ​បាន​បន្ថែម គ្រាប់​បាល់​ទី​២​ដោយ​ការទា​ត់បាល់​ហ្វ្រី​ឃី​ក​។ នេះ​គឺជា​ការប្រកួត​ដំបូង​របស់ កា​ហ្គា​វ៉ា ចាប់​តាំង ពីថ្ងៃ​ទី​៣១​ខែតុលា នៅពេល​កីឡាករ​រូបនេះ​បង្ហាញមុខ​ក្នុងការ​ប្រកួត German Cup សម្រាប់​ក្រុម Dortmund ។​
​ ​
ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ​ស្នើសុំ​ចាកចេញ​ពី​ក្រុម​នាំមុខ​នៅ​ក្របខណ្ឌ​អាល្លឺម៉ង់​នេះ បន្ទាប់ពី​មាន ឱកាស​បង្ហាញមុខ​ត្រឹម​២​លើក​នៅ​ក្របខណ្ឌ Bundesliga ។ កា​ហ្គា​វ៉ា បាន​បដិសេធ​សំណើ ផ្ទេរ​ទៅ​ក្លឹប Hannover មុនពេល​ចូលរួម​ជាមួយ​ក្លឹប​តួ​ក​គី Besiktas ។​
​ ​
កា​ហ្គា​វ៉ា គឺជា​កីឡាករ​សំខាន់​នៅក្នុង​ការ​គ្រង​តំណែង​ជើងឯក​ឆ្នាំ​២០១១​និង​២០១២ បន្ទាប់ពី​ផ្ទេរ ចេញពី​ក្លិប Cerezo Osaka កាលពី​ឆ្នាំ​២០១០​។ កីឡាករ​រូបនេះ បាន​ជួយ​ក្រុម Dortmund លើក​ពាន​ទី​២​ក្នុង​ឆ្នាំ​២០១២​ដដែល ដោយ​រកបាន​១​គ្រាប់ អំឡុងពេល​យកឈ្នះ​ក្រុម Bayern Munich ៥-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ German Cup ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ស៊ីន​ជិ កា​ហ្គា​វ៉ា (Shinji Kagawa)