ស៊ីម​ថៃ​ណា​អារម្មណ៍​មិន​ស្ងប់​ខណៈ​ជំងឺ​ម្តាយ​កាន់តែ​ខ្សោយ​

906
ចែករម្លែក

(​ភ្នំពេញ)​៖ តារាចម្រៀង​កញ្ញា ស៊ឹម ថៃ​ណា នៅតែ​មិន​សប្បាយចិត្ត​ជាមួយនឹង​ជំងឺ​របស់​ម្តាយ គ្រា​ដែល​អ្នកជំងឺ​ផ្សេងទៀត​មានឱកាស​អាចជា​សះស្បើយ​វិលត្រឡប់​ទៅផ្ទះ​វិញ រីឯ​ម្តាយ​នាង​នៅតែ​មិនអាច​ត្រឡប់ទៅផ្ទះ​បាន​ព្រោះ​ស្ថានភាព​ជំងឺ​មិនទាន់​ធូរស្រាល​។

​តារាចម្រៀង​យេ​យេ​រូបនេះ​មិន​អាចមាន​អារម្មណ៍​រីករាយ​បានទេ​ខណៈ​ម្តាយ​កំពុងមាន​ជំងឺ​ប្រចាំកាយ​ដែល​ធ្វើ​ឲ្យ​មានការ​ព្យាបាល​កាន់តែ​ត្រូវការ​ចំណាយ យ៉ាងច្រើន​។ ដូច្នេះហើយ ស៊ឹម ថៃ​ណាក៍​ចាប់ផ្តើម​ប្រ​កូ​ស​ប្រកាស​លក់​ផ្ទះសម្បែង​ដើម្បី​បាន​ប្រាក់​ទៅ​មើលថែទាំ​ជំងឺ ម្តាយ​បន្តទៀត​។
​ ​
​តារាចម្រៀង​កញ្ញា ញឹម ចាន់ថន ដែលជា​មិត្តភក្តិ​តាំងយូរ​មកហើយ​នោះបាន​ស្វះ​ស្វែងរក ជំនួយ​ដោយ​កៀងគ​បាន​ប្រាក់​មួយចំនួន​យកមក​ជួយ​ហើយ​ផ្តល់ ដល់​ថៃ​ណា​។ ចាន់ថន បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ម្តាយ ថៃ​ណា កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ថា អាណិត ថៃ​ណា ណាស់​ខ្ញុំ​កំពុងនិយាយ​ម្តាយ ថៃ​ណា ធ្វើទុក្ខ ខ្លាំង​តែ​បាន​ថ្នាំ​និង​សា​រ៉ូម​ជួយ​ទប់​។
​ ​
​ញឹម ចាន់ថន បាន​បន្តថា យើង​គ្មានអ្វី​ក្រៅពី​ប្រឹង​ជួយ​តា​មល​ទ្ឋ​ភាព​និង​លើកដៃ​បន់​បារមី ឱ្យជួយ​ឃុំគ្រង​ម្តាយ ថៃ​ណា ឱ្យនៅ​រឹងមាំ​ឡើយ​។ ព្រោះ​នាង​មាន​សមត្ថភាព​ច្រៀង និង​សម្តែង​គឺ ចង់ឱ្យ​នាង​ចាប់​ការសម្តែង ព្រោះ​សម្តែង​សម តែ​នាង​បដិសេធថា ធាត់​ពេក ចាំ​សម្រក​ទម្ងន់​សិន​។ ចាន់ថន គិតបែបនេះ​មកពី​យល់ថា ថៃ​ណា អស់ទ្រព្យ​ច្រើន ចឹ​ង​មានតែ​ខំ​សម្រួល​ចិត្ត​ស្មារតី​ចូល​សិល្បៈ​ពេញទំហឹង​ចាប់​ឱកាស​ឡើងវិញ​ម្តងទៀត​ទេ​។​
​ ​
​ខណៈពេលដែល​ម្ដាយ​កញ្ញា​កំពុង​ចូល​សម្រាក​ព្យាបាល​នោះ​កញ្ញា ស៊ឹម ថៃ​ណា បាន​នាំ បងប្អូន​ទាំងអស់​មក​គេង​កំដរ​ម្ដាយ​មិន​រុញ​រា​ទោះបីជា​នៅតាម​ផ្លូវ​ដើរ គ្មាន​កន្លែង​សម្រាក ត្រឹមត្រូវ​ក៍ដោយ​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​មានចិត្ត​រំភើប​កោតសរសើរ​ជាខ្លាំង​។ ជាមួយនឹង​គ្នា​នេះ ក៍មាន​ហ្វេ​ន​និង​មហាជន​បាននាំគ្នា​ជូនពរ​ដល់​ម្ដាយ​កញ្ញា​ឲ្យ ឆាប់​ជាសះស្បើយ​៕ ដោយ​: បញ្ញា​សាស្ត្រ​