ស៊ី​មាំ​ង​រថយន្ត Hybrid កំពុង​ត្រូវប៉ាន់​ខ្លាំង​ដែល​ចោរ​ឃើញ​ជញ្ជក់មាត់​ចង់​លួច​

275
ចែករម្លែក

ដើម្បី​ជួយ​ដល់​បរិស្ថាន លោក សា​ស៊ី ហ្វឺ​ណាន​ដូ (Shashi Fernando) ដែល​រស់នៅ​ប្រទេស អង់គ្លេស បាន​ងាក​មក​ប្រើ​រថយន្ត Hybrid ជា​ប្រភេទ​រថយន្ត​សន្សំសំចៃ​សាំង​បាន​ច្រើន​ព្រោះ​វា អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​ចេញពី​អាគុយ​ដើម្បី​ធ្វើការ​លាយ​ជាមួយ​ម៉ាស៊ីន​សាំង​។​
​ ​
ប៉ុន្តែ​ពេលនេះ ដោយសារតែ​កំណើន​ចោរលួច​ស៊ី​មាំ​ង (Catalytic converter) រថយន្ត​ប្រភេទ​នេះ ដែល​ធ្វើឱ្យ​អ្នកបើកបរ​រាប់ម៉ឺន​នាក់​ក្លាយជា​ជនរងគ្រោះ គាត់​ក៏​បង្ខំចិត្ត​លក់​រថយន្ត Toyota Prius ចេញ​វិញ​។​
​ ​
គាត់​និយាយថា ក្នុង​រយៈពេល​ត្រឹមតែ ២ សប្ដាហ៍​កាលពី​ខែ​មុន​រថយន្ត​របស់គាត់​បា​ន​បាត់ ស៊ី​មាំ​ង​អស់ ២ ដោយសារ​ចោរលួច​ដោះ​រហ័ស​ដូច​ប្លេ​ក​បន្ទោរ​។ គាត់​បានលើក ឡើង​បន្តថា ស៊ី​មាំ​ង​មួយ​បាន​បាត់​ពេលយប់​ហើយ​មួយទៀត​បាន​បាត់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ពេល​គាត់​ចត នៅលើ​ផ្លូវ​ដែល​អ៊ូអរ ធ្វើឱ្យ​គាត់​ត្រូវ​ចំណាយ​អស់​ជាង ១.៥០០​ដុល្លារ​ដើម្បី​ទិញ​ស៊ី​មាំ​ង​យកមក​ដាក់​។
​ ​
យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា ស៊ី​មាំ​ង​រថយន្ត Hybrid​ភាគច្រើន​គឺ​ផ្ទុក​ដោយ លោហធាតុ​មានតម្លៃ​ដែលមាន​កំហាប់​ខ្ពស់ ទើបបានជា​វា​ត្រូវប៉ាន់​យ៉ាងនេះ​៕ ប្រែ​សម្រួលៈ ខុម​