ស៊ី​រី​អំពាវនាវ​អោយ​កងកម្លាំង​អាមេរិក តួ​ក​កី​និង​បារាំង​ដកចេញ​ពី​ជាបន្ទាន់​

830
ចែករម្លែក

រដ្ឋមន្រ្តីការបរទេសស៊ីរី កាលពីថ្ងៃសៅរិ៍បានប្រកាសថ្កោលទោសកងកម្លាំងអាមេរិក បារាំងនិងតួកគី ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសរបស់លោកក្នុងនាមជា”កងកម្លាំងកាន់កាប់”និងបានទាមទារអោយពួកគេដកចេញជាបន្ទាន់។

ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្រ្តីការបរទេស វ៉ាលីត អាល់-ម៉ូអាឡេម ក៏បានអំពាវនាវអោយជនភៀសខ្លួនស៊ីរីវិលត្រឡប់មកកាន់ប្រទេសវិញទោះជាសង្រ្គាមអូសបន្លាយរបស់ប្រទេសពេលឥឡូវឈានដល់ឆ្នាំទី៨។

លោកម៉ូអាឡេម បាននិយាយថា កងកម្លាំងបរទេសទាំងនេះ ស្ថិតនៅលើទឹកដីស៊ីដោយខុសច្បាប់ ក្រោមលេសប្រយុទ្ធប្រឆាំងភេរវកម្ម ។”ពួកគេត្រូវតែដកចេញជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ”។

អាមេរិកមានទ័ពប្រមាណ២.០០០នាក់នៅស៊ីរី ភាគច្រើនមានភារកិច្ចហ្វឹកហាត់និងណែនាំទាំងកងកម្លាំងឃឺតនិងស៊ីរីអារ៉ាប់ដែលប្រឆាំងនឹងប្រធានាធិបតី បាសសាអាល់ អាសាត។

បារាំងមានកងទ័ពជាង១.០០០នាក់នៅលើដីនៃប្រទេសហែកហួរដោយសង្រ្គាមមួយនេះ។

អំពីបញ្ហាជនភៀសខ្លួន លោកម៉ូអាឡេម បាននិយាយថា មានលក្ខខណ្ឌល្អសំរាប់ពួកគេវិលមកវិញ និងបានបន្ទោសប្រទេសលោកខាងលិចខ្លះចំពោះការផ្សព្វផ្សាយការភ័យខ្លាចដែលនាំអោយជនភៀសខ្លួនមិនហានចូលស្រុក។

អាមេរិកនិងសហភាពអឺរ៉ុបបានព្រមានថា នឹងមិនមានជំនួយសំរាប់ការស្ថាបនាស៊ីរីឡើងវិញឡើយ បើមិនមានដំណោះស្រាយនយោបាយណាមួយរវាងលោកអាសាតនិងក្រុមប្រឆាំងដើម្បីបញ្ចប់សង្រ្គាម៕ដោយ៖វាសនា

លោកម៉ូអាឡេ ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបូរីញូវយ៉ក