ស៊ី​លី​លុបចោល​ការប្រកួត​បាល់ទាត់​មិត្តភាព​ជាមួយ​ប៉េ​រូ ដោយសារ​ប្រទេស​កំពុង​វឹកវរ​

218
ចែករម្លែក

​កីឡាករ​បាល់ទាត់​ស៊ី​លី​បាន​បដិសេធ​មិន​លេង​ជាមួយ​ក្រុម​ប៉េ​រូ​ក្នុង​ការប្រកួត​បាល់ទាត់​មិត្តភាព​កាលពី​ថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា​នៅ​ទីក្រុង​លី​ម៉ា​។​

​ស៊ី​លី​កំពុង​ត្រូវបាន​អង្រួន​ដោយ​រលក​បាតុកម្ម​ជាច្រើន​សប្តាហ៍​។ ខ្សែការពារ​ស៊ី​លី ហ្គា​រី មេ​ឌែ​ល និយាយថា ការសម្រេចចិត្ត​របស់​កីឡាករ​ធ្វើឡើង​ដោយសារតែ​ភាពច្របូកច្របល់ ហើយ​ថា​មាន​អាទិភាព​ជាច្រើន​ទៀត​ធំ​ជាង​បាល់ទាត់​។​

​សមាគម​បាល់ទាត់​ស៊ី​លី​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​ជូនដំណឹង​ដល់​ប្រទេស​ប៉េ​រូ​រួចហើយ​។ ស៊ី​លី​បាន​លុបចោល​ការប្រកួត​មិត្តភាព​ជាមួយ​បូ​លី​វី​រួចទៅហើយ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​សាន់​ទី​អា​ហ្គោ​។​

​ការប្រកួត​បាល់ទាត់​ដណ្តើម​ជើងឯក​លី​ក​ស៊ី​លី​នៅតែ​បន្ត​ផ្អាក​។​

​ទីក្រុង​សាន់​ទី​អា​ហ្គោ​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ផ្តាច់ព្រ័ត្រ Copa Libertadores រវាង​ក្រុម River Plate របស់​អា​ហ្ស​ង់​ទីន​និង​ក្រុម Flamengo របស់​ប្រេ​ស៊ី​ល​នៅ​ថ្ងៃទី ២៣ វិច្ឆិកា ប៉ុន្តែ​ការប្រកួត​ត្រូវបាន​ផ្ទេរ​ទៅ​ទីក្រុង​លី​ម៉ា​ដោយ​ហេតុផល​សុវត្ថិភាព​៕ ដោយ៖ កញ្ញាដាលីស

ការប្រកួត​មិត្តភាព​រវាង​ស៊ី​លី​និង​ប៉េ​រូ​ត្រូវបាន​លុបចោល​ដោយសារ​បាតុកម្ម​ជាច្រើន​សប្តាហ៍​នៅ​ទីក្រុង​សាន់​ទី​អា​ហ្គោ