ស៊ី​ហ្គេម​លើក​ទី​៣០ ៖ បាល់ទាត់​កម្ពុជា ស្ថិតនៅ​ពូ​ល A

238
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
យោងតាម​គេហទំព័រ​ផ្លូវការ របស់​គណៈកម្មការ​រៀប​ចំ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន​នោះ បាន​ឲ្យ​ដឹងថា សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​បុរស បាន​ចាប់ឆ្នោត​បែងចែក​ពូ​ល​រួចហើយ កាលពី​ថ្ងៃទី​១៥ តុលា នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

ក្រុមបាល់ទាត់​កម្ពុជា

​ផ្អែក​តាម​លទ្ធផល នៃ​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​នោះ ក្រុមបាល់ទាត់​ជម្រើសជាតិ អាយុ​ក្រោម ២២ ឆ្នាំ របស់​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ក្រុម​ប្រទេស​ខ្លាំងៗ ចំនួន ៤ ប្រទេស​ទៀត គឺ​ម្ចាស់ផ្ទះ ហ្វីលីពីន ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង ទី​ម័​រ​ខាងកើត ។ ចំពោះ​ពូ​ល B វិញ មាន​ប្រទេស​ថៃ ឥណ្ឌូណេស៊ី វៀតណាម ឡាវ សឹង្ហ​បូរី និង ប្រទេស​ព្រុយ​ណេ​។​

​ការដែល​ក្រុម​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល​ជាមួយ ម៉ាឡេស៊ី និង មី​យ៉ាន់​ម៉ា គឺជា​ការជួបគ្នា​សារជាថ្មី ក្នុង​ឆ្នាំ​២០១៩ នេះ​។ ក្រុម​ទាំងពីរ​នេះ ធ្លាប់​ស្ថិតនៅក្នុង​ពូ​ល ជាមួយ​កម្ពុជា កាលពី​ប្រកួត​ពានរង្វាន់ ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ អាយុ​ក្រោម ២២ ឆ្នាំ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​ដែល​កាលនោះ កម្ពុជា បាន​យកឈ្នះ​ទាំងពីរ​ប្រកួត ពោលគឺ​ឈ្នះ ម៉ាឡេស៊ី ១​ទល់​០ និង​ឈ្នះ​មី​យ៉ាន់​ម៉ា ២​ទល់​០ ទៀតផង​។​

ក្រុមបាល់ទាត់​កម្ពុជា

​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ របស់​បុរស នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rizal Memorial ក្នុង​ទីក្រុង​ម៉ានីល ខណៈ​កីឡដ្ឋាន Binan Football Stadium ក្នុង​ទីក្រុង Binan និង Laguna គឺ​សម្រាប់​ប្រភេទ​កីឡា បាល់ទាត់​ស្ត្រី ហើយ​កីឡដ្ឋាន​ទាំងនេះ សុទ្ធតែជា​ទីលាន ជា​ស្មៅ​សិប្ប​និមិត្ត ។​

​ការប្រកួត​លើក​ទី​៣០ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ហ្វីលីពីន នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ជាមួយនឹង ៥២៣ វិញ្ញាសា​ប្រកួត លើ ៥៦ ប្រភេទ ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ គឺ​ចាប់ផ្ដើម ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ហើយនឹង​បញ្ចប់ នៅ​ថ្ងៃទី​១០ ខែធ្នូ​៕v