ស៊ី​ហ្គេម​: បាល់ទាត់​បន្ត​ចាញ់​ក្នុង ខណៈដែល​សី​ឈិន​ឡូ​នរក​បាន​មេដាយសំរិទ្ធ ២​គ្រឿង​

1346
ចែករម្លែក
ក្រុមបាល់ទាត់​កម្ពុជា (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): ជំនួប​លើក​ទី​២ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែសីហា ក្រុមបាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​របស់​កម្ពុជា បាន​ចាញ់​មួយ​ប្រកួត​ទៀតហើយ​។​

​ក្រុម​ខ្លាំង​វៀតណាម​បន្ទាប់ពី​ឈ្នះ​ប្រ៊ុយណេ​៤ ទល់​០ ក្នុងការ​ប្រកួត​ដំបូង​របស់ខ្លួន​នោះ បាន​យកឈ្នះ​ក្រុម​កម្ពុជា ៤​ទល់​១ ក្នុងការ​ប្រកួត​លើក​ទី​២ ដូចគ្នានេះ​។ ស្ថានភាព​នៃ​ការប្រកួត​នៅ​តង់​ទី​១ វៀតណាម​ស៊ី​ក្រុម​កម្ពុជា បានតែ​១​គ្រាប់​ប៉ុណ្ណោះ​។ មកដល់​តង់​ទី​២​ក្រុម​វៀតណាម​រកបាន​៣​គ្រាប់​បន្ថែមទៀត ក្នុងខណៈដែល​ក្រុម​កម្ពុជា​រកបាន ១​គ្រាប់​ដែរ ដែល​នោះ​ជា​គ្រាប់​បាល់ទាត់​ពិន័យ​១១​ម៉ែត្រ ហើយ​កីឡាករ​កម្ពុជា នេន សុធា​រ័ត្ន ទាត់​បាល់​ពិន័យ​នោះ​បញ្ចូល​ទី​បានសម្រេច​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៥​សីហា ក្រុម​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ហ្វីលីពីន​០ ទល់ ២​។​

ក្រុម​សី​ឈិន​ឡូ​ន​ពេល​បាន​មេដាយ (​រូប​៖ រ៉ូ​ហ្សា​)

​ដោយឡែក​សី​ឈិន​ឡូ​ន​របស់​កម្ពុជា ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​កាលពី​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​ប្រទេស​សឹង្ហ​បូរី កាលពី​ឆ្នាំ​២០១៥​នោះ ប្រជែង​យកបាន​មេដាយ​សំរឹទ្ធ​បាន​២​គ្រឿង​ហើយ នា​ថ្ងៃទី​១៧​ខែសីហា ដែលជា​ការប្រកួត​ឈ្នះ​មេដាយ​មុនគេ​បង្អស់់ ក្នុងចំណោម​កីឡា​ប្រ​ភេ​កីឡា​ផ្សេងៗ​ទៀត ដែល​កម្ពុជា​បានដាក់​ឲ្យ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​វិញ្ញាសា​ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈ្នះ​នោះ គឺ​វិញ្ញ​សារ Men’s Regu និង Men’s quadrant​។​

​គួរបញ្ជាក់​ផងដែរ​ថា សមាសភាព​កីឡាករ ១​កម្ពុជា ដែល​ចូលរួម​ប្រកួត​នោះ រួមមាន​កីឡាករ អ៊ឹង ណា​រិ​ទ្ធិ​, រៀម សុខ​ភី​រម្យ​, ជាតិ ខេមរិន្ទ​, ឈន សុខុម​, ណា​ង សុភាព​, ហេង រ៉ាវុត​, ទ្រឹង លី និង សុភៈ ច​ន​នី​៕L ដោយ​៖ រ៉ូហ្សា​