ស៊ី​ហ្គេម បញ្ចប់​ដោយ​មេដាយ​កម្ពុជា កើនឡើង​

289
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន បានបញ្ចប់​ហើយ ដោយ​កម្ពុជា រក្សាបាន​នូវ​ចំណាត់ថ្នាក់​លេខ​៨ ដដែល តែ​ចំនួន​មេដាយ បាន​កើនឡើង ។​

​ស៊ី​ហ្គេម​លើក​នេះ កម្ពុជា បាន​ចាត់ទុកថា ជា​ឆ្នាំ​យុទ្ធសាស្ត្រ ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។ បន្ទាប់ពី​ស៊ី​ហ្គេម​នេះ​ទៅ ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា នឹង​ពិនិត្យមើល​ពី​សក្ដានុពល របស់​សហព័ន្ធ​ជាតិ​នានា តើ​សហព័ន្ធ​ណា នៅ​ទ្រឹង សហព័ន្ធ​ណា រកបាន​មេដាយ ហើយ​សហព័ន្ធ​ណា ធាក់​ថយ ។​

ការ​ត្រឡប់មកវិញ​របស់​កីឡា​ស៊ី​ហ្គេម​

​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨ តែ​កាលនោះ កម្ពុជា​ដណ្ដើមបាន​មេដាយ តែត្រឹម ១៧ គ្រឿង​ប៉ុណ្ណោះ គឺ​មេដាយមាស​ចំនួន ៣ គ្រឿង ប្រាក់ ២​គ្រឿង និង​សំរិទ្ធ​ចំនួន ១៧​គ្រឿង ។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០ នេះ​វិញ កម្ពុជា រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​៨ មែន តែ​ចំនួន​មេដាយ បាន​កើនឡើង គឺ​កម្ពុជា រកបាន​មេដាយ​ចំនួន ៤៦ គ្រឿង ដែល​ក្នុងនោះ​មេដាយមាស​ចំនួន ៤ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន ៣៦​គ្រឿង ។​

​អ្វី​ដែលជា​មោទនភាព​នោះ គឺ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី របស់ខ្លួន ដោយបាន​ឡើងទៅ​ដល់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ទោះបី​បាល់ទាត់ មិនបាន​ទទួល​មេដាយ ក៏ពិតមែន តែ​នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី របស់​បាល់ទាត់​កម្ពុជា ដែល​ពុំ​ធ្លាប់មាន ពីមុនមក ។​

ការ​ត្រឡប់មកវិញ​របស់​កីឡា​ស៊ី​ហ្គេម​

​កីឡាការិនី​តេ​ក្វាន់​ដូ WT (World Taekwondo) ស៊ន សៀវ​ម៉ី និង​កីឡាការិនី ជូ ជី​តស៊ូ ជេ​សា ខាន់ នៅ​បន្ត​រក្សាបាន​នូ​តំណែង មេដាយមាស​របស់ខ្លួន ជា​បន្តទៀត ។​

​ពេលនេះ ក្រុម​ប្រតិភូ​កីឡា​ស៊ី​ហ្គេម របស់​កម្ពុជា បាន​ត្រឡប់​មកវិញហើយ ជាមួយនឹង​ការ​ទៅ​ទទួល​លើកទឹកចិត្ត ដល់​ពួកគេ ពី​សំណាក់​មេដឹកនាំ កីឡា​ជាន់ខ្ពស់​របស់​កម្ពុជា ។​

​សូមបញ្ជាក់ថា ស៊ី​ហ្គេម​លើក​នេះ ហ្វីលីពីន ឈរ​នៅ​លំដាប់​កំពូល ដោយបាន​មេដាយមាស ១៤៩ គ្រឿង ប្រាក់ ១១៧ គ្រឿង សំរិទ្ធ ១១៩ គ្រឿង សរុប​ចំនួន ៣៨៥ គ្រឿង ។ ឡាវ ធ្លាក់​ពី​លេខ​៩ មក​លេខ​១០ ដោយបាន​មេដាយមាស ១​គ្រឿង ប្រាក់ ៥ គ្រឿង សំរិទ្ធ ២៧ គ្រឿង សរុប ៣៣ គ្រឿង​។ ព្រុយ​ណេ ឡើងមក​កាន់តំណែង​លេខ​៩ របស់​ឡាវ ដោយ​រកបាន​មេដាយ​សរុប ចំនួន ១៣ គ្រឿង គឺ​មាស ២ គ្រឿង ប្រាក់ ៥ គ្រឿង និង​សំរិទ្ធ ៦ គ្រឿង ។ ទី​ម័​រ​ខាងកើត បន្ត​ឈរ​នៅ​បាត​តារាង​ដដែល ជាមួយ​មេដាយប្រាក់ ១ គ្រឿង សំរិទ្ធ ៥ គ្រឿង ៕v