ស៊ឹម ថៃ​ណា បង្ហោះ​រូប​ទទួល​នំ​ខួបកំណើត​និង​ថើប វង្ស តារា​រតនា​, អ្នក​ទាំងពីរ​ជា​គូស្នេហ៍​?

1954
ចែករម្លែក
  • 450
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ក្រោយពី​តារាចម្រៀង​ល្បី​អ្នកនាង ស៊ឹម ថៃ​ណា បង្ហោះ​រូបនាង​ទទួល​នំ​ខេ​ក​អបអរ​ខួបកំណើត​ពី​លោក វង្ស តារា​រតនា យ៉ាង​ស្និត​ស្នាល​ជា​ហើយ​ពិសេស​ថើប​គ្នា​យ៉ាង​សប្បាយចិត្ត​នោះ ហាក់បីដូចជា​ប្រាប់ថា គូស្នេហ៍​។​

​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ អ្នកនាង ស៊ឹម ថៃ​ណា ដែល​កំពុង​ឡើង​ច្រៀង​ក្នុង​ពិធី​អបអរ​មហាសន្និបាត​ប្រចាំ ស​.​ស​.​យ​.​ក ស្រាប់តែ​លោក វង្ស តារា​រតនា ដែលជា​តារាចម្រៀង​ល្បី​ពូកែ​ស្រែក និង ល្បី​បទ “ ស៊ូ​ឃ្លាត​” បានបង្ហាញ​វត្តមាន​កាន់​នំ​ខួបកំណើត​មក​ជូន​ដល់ ស៊ឹម ថៃ​ណា ដល់​កន្លែង​ថត​តែម្តង​។ អ្វីដែល​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ នោះ តារា​ស្រី​រូបនេះ បាន​ថើប​លោក វង្ស តារា​រតនា យ៉ាង​ផ្អែមល្ហែម ដែល​ធ្វើឱ្យ​មហាជន​គិតថា ពួកគេ​ជា​សង្សារ​នឹង​គ្នា​។

​ជាមួយគ្នា ស៊ឹម ថៃ​ណា បាន​បង្ហោះ​សារ​លើ​រូបថត​នោះ​ថា “​អតីត​អ្នកទិញ​មី​ជូរ​អោយ​ញាំ ជាង​១០​ឆ្នាំ​កន្លងផុតទៅ​អ្វីៗ​នៅ​ដូចដើម ផ្លាស់ប្តូរ​តែ​វ័យ និង​ស្នាម​ជ្រួញ​។​”

​អ្នកនាង ស៊ឹម ថៃ​ណា បាន​បកស្រាយ​ឱ្យ​រស្មី​កម្ពុជា​ឱ្យដឹងថា មូលហេតុ​ដែល​ស្និត​ស្នាល និង ថើប វង្ស តារា​រតនា នោះ​ដោយសារតែ​អ្នក​ទាំងពីរ គឺ​មិត្ត​រាប់អាន​ឆ្នាំ​មកហើយ ដែល​មិន​ប្រែប្រួល ហើយ​ជា​មិត្ត​យល់ចិត្ត​គ្នា និង ល្អជា​មួយ​នាង​យូរ​មកហើយ​។ ណា​នាង​រំភើប​យ៉ាងខ្លាំង​ដែល វង្ស តារា​រតនា បាន​ខំ​មក​អបអរ​ខួបកំណើត​នាង​ដល់​កន្លែង​ឆាក​តន្ត្រី​ដែល ធ្វើឱ្យ​នាង​ចាំ​មិន​ភ្លេច​ចំពោះ​មិត្ត​ភ័ក្ត្រ​ម្នាក់ ទើប​នាង​ថើប​ជាការ​ស្រលាញ់ និង​អគុណ​៕ ល​