ស៊ុតមាន់​ត្រាំ​ទឹកឃ្មុំ​ជា “​ឱសថ​” ផ្គត់ផ្គង់ Collagen ធម្មជាតិ​

2461
ចែករម្លែក

ស៊ុតមាន់​ជា​ប្រភព​ផ្គត់ផ្គង់ សារជាតិ​ជីវជាតិ​ចាំបាច់​ដ៏​ច្រើន​សម្រាប់ សរីរាង្គ​ប៉ុន្តែ​ពេល​ត្រាំ​ជាមួយ ទឹកឃ្មុំ រូបមន្ត​ខាងក្រោម​នេះ វា​នឹង​នាំមក​នូវ​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ក្នុង​ការកែប្រែ រូប​សម្ផស្ស​ឱ្យ​ប្រសើរឡើង​។​
​ ​
​ស៊ុតមាន់​ត្រាំ​ទឹកឃ្មុំ​មានប្រសិទ្ធភាព​អ្វី ?
​ស៊ុតមាន់​ត្រាំ​ទឹកឃ្មុំ​ផ្ទុក ប្រូតេអ៊ីន​យ៉ាងច្រើន មានលទ្ធភាព​ដុតបំផ្លាញ​ខ្លាញ់​លើស​, បង្កើន សាច់ដុំ​រក្សា​ភាព​តឹង​ណែន​របស់​ស្បែ​កមុខ ។ ប្រភព Collagen ដ៏​សម្បូរ​ក្នុង​ផ្នែក​ក្រហម​នៃ ស៊ុត​ជួយ​បង្កើន​ការកកើត​កោសិកា​ថ្មី​, ទន្ទឹម​នោះ រក្សា​ស្ថិរភាព​របស់​អ័រម៉ូន​ស្ត្រី estrogen, ផ្តើម​ពី​នោះ​ជួយ​ឱ្យ​ស្បែក​ទន់​, សខ្ចី និង​ទប់ស្កាត់​ភាពចំណាស់ ។ ទន្ទឹម នោះ ទាំង​ស៊ុត និង​ទឹកឃ្មុំ សុទ្ធតែ​សម្បូរ វីតាមីន​ក្រុម B មានលទ្ធភាព​ប្រឆាំង បាក់តេរី​, ប្រឆាំង​រលាក​, ជួយ​ទប់ស្កាត់ ព្យាបាល​ពពួក​មុន​យ៉ាង​ប្រសិទ្ធភាព ។ ក្រៅពីនេះ វា​នូវមាន​ប្រសិទ្ធភាព​ទប់ ស្កាត់​ការកកើត​ជាតិ​ពណ៌ Melanin បង្ក​ជា​បញ្ហា​ជាំ​, អាចម៍រុយ​… ។ ក្រៅពី​ប្រសិទ្ធភាព ដ៏​អស្ចារ្យ​ចំពោះ​ស្បែក​, ស៊ុតមាន់​ត្រាំ​ទឹកឃ្មុំ​នៅ​ជា “​ឱសថ​” ជួយ​បង្កើន​ទំហំ​សុដន់​របស់​ស្ត្រី ។​
​ ​
•​វិធី​ធ្វើៈ ស៊ុតមាន់​បួន​គ្រាប់​, ទឹកឃ្មុំ​៣០០​មិ​ល្លី​លីត្រ​, កែវ​មាន​គម្រប ។ ស៊ុតមាន់​គោះ​យក តែ​ផ្នែក ក្រហម បន្ទាប់មក​ដាក់ចូល​ក្នុង​កែវ​, ចាក់ទឹក​ឃ្មុំ​ចូល និង​បិទ​គម្រប​ឱ្យ​ជិត ។ អ្នក​គួរ​ដាក់​កែវ​នេះ​នៅ​កន្លែង​ស្រឡះ ស្ងួត មាន​ខ្យល់​ចេញចូល តែ​ចៀស​ពី​ពន្លឺ ថ្ងៃ​ចាំង​ចំ ។ ក្រោយ​រយៈពេល​ពីរ​ថ្ងៃ គឺអាច​ប្រើប្រាស់​បាន ។​

​ ​
•​វិធី​ប្រើៈ អ្នក​គួរ​បរិភោគ​ស៊ុត មួយ​គ្រាប់ មុនពេល​បាយ​យប់​ប្រមាណ ២០​នាទី ។ ក្នុង​មួយ​សប្តាហ៍ បរិភោគ ច្រើន​បំផុត​តែ​២​គ្រាប់​ប៉ុណ្ណោះ ។​

​ ​
​ព្យាយាម​បរិភោគ​ទៀងទាត់ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​គួរឱ្យកត់សម្គាល់ ៕ ប្រែ​សម្រួល​: រតនៈ​