ស៊ុត​បំពង​ទឹកអំពិល​

1627
ចែករម្លែក
  • 14
    Shares

+ គ្រឿងផ្សំ​
– ស៊ុត 5 គ្រាប់​
– ខ្ទឹមក្រហម​ចិញ្ច្រាំ 1 ស្លាបព្រា​បាយ​
– ស្ករត្នោត 3 ស្លាបព្រា​បាយ​
– ទឹកអំពិល 2 ស្លាបព្រា​បាយ​
– ទឹកត្រី 1 ស្លាបព្រា​បាយ + 1 ស្លាបព្រា​កាហ្វេ​
– ខ្ទឹម​ក​ក្រហម ២ មើម​
– ខ្ទឹមស 5 កំពឹស​
– ម្ទេស​ក្រៀម 6 គ្រាប់​
– ជី​វ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– ហាន់បណ្ដោយខ្ទឹមក្រហមឲ្យល្អិតៗ រួចរលីង​ខ្ទឹម​ឲ្យ​ក្រៀមបន្តិច បន្ទាប់មក​ដាក់​ស្ករត្នោត ទឹកអំពិល បន្ទាប់មក​ដាក់​ទឹក​បន្តិច កូរ​វា​បន្តិច​ចាក់ទឹក​ត្រី ចូល ចម្អិន​វា​ឲ្យ​ឡើង​ពណ៌​ក្រ​ម៉ៅ និង​ខាប់​បន្តិច​សឹម​បិទ​ភ្លើង​ស​ង្ក្រា​ន
– ដាក់​ខ្ទះ​មួយ​ចាក់​ខ្លាញ់​បំពង​ខ្ទឹមក្រហម​ដែល​ហាន់​ហើយ​ឲ្យ​ឡើង​ក្រហម​រួច​ស្រង់​វា​ចេញ​
– ហាន់​ទទឹង​ខ្ទឹមស​ជា​បន្ទះៗ​រួច​ដាក់ចូល​បំពង​បន្តិច រួច​សង់​ចេញ ដាក់​ម្ទេស​ក្រៀម​បំពង​បន្តិច
– កំដៅ​ខ្លាញ់​ឲ្យ​ក្ដៅ​សឹម​ដាក់​ពង​ទា​ស្ងោរ​ចូល​បំព​ង បន្ទាប់មក​ពុះ វា​ជា​ពីរ រៀប​ដាក់​ចាន ស្រោច​ទឹក ជ្រលក់ រោយ​ខ្ទឹមក្រហម​បំពង​ឲ្យ​ច្រើន​បន្តិច ខ្ទឹមស​បំពង ម្ទេស​ក្រៀម​បំពង និង​ស្លឹក​ជី​វ៉ាន់ស៊ុយ​បន្តិចពីលើ រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen