ស៊ុត​ពុំមែន​ជាស​ត្រូវ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​

1021
ចែករម្លែក
  • 5
    Shares

ពួក​អ្នកស្រាវជ្រាវ​អ៊ីតាលី​បាន​ឲ្យ​ដឹង​តាមរយៈ​ទស្សនាវដ្ដី​ជីវជាតិ​ថា ការបរិភោគ​ស៊ុត​ច្រើន មិន​ធ្វើ​ឲ្យ​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​, ជាតិ​ស្ករ​ក្នុង​ឈាម ឬ​កម្រិត​ស្ករ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ឡើយ ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ចែក​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​មុន​វិវត្តន៍​ជា​ជំងឺ​ទឹកនោមផ្អែម​ចំនួន ១២៨​នាក់ ជា​២​ក្រុម ១​ក្រុម​មាន​កម្រិត​ប្រើប្រាស់​ស៊ុត​ខ្ពស់ (១២ គ្រាប់​ក្នុង​១​សប្ដាហ៍​) និង ១​ក្រុម​ទៀត មាន​កម្រិត​ប្រើប្រាស់​ទាប (​ប្រមាណ​២​គ្រាប់​ក្នុង​១​សប្ដាហ៍​) ។ ពួកគេ​តាមដាន អ្នកជំងឺ​ទាំងនេះ​ក្នុង​រយៈពេល​១២​ខែ​ក្នុងនោះ​មាន​៣​ខែ​បរិភោគ​តាម​របប​តម​តែ​មិន​ផ្លាស់ប្ដូរ បរិមាណ​ស៊ុត ។​

​លទ្ធផល​បង្ហាញថា ពុំ​មានការ​ខុសប្លែកគ្នា​ច្រើន​រវាង​ក្រុម​អ្នកជំងឺ​ទាំង​២​នេះ លើស​ន្ទ​ស្សន៍ កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​, បរិមាណ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម ។ ជាងនេះទៀត ការប្រើប្រាស់​ស៊ុត​ផ្សេងគ្នា ក៏​មិន​ជះឥទ្ធិពល​ដល់​ទម្ងន់​ខ្លួន​ដែរ ។​

​ពួក​អ្នកស្រាវជ្រាវ​សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​លើក​នេះ​បាន​ពង្រឹង​លទ្ធផល​របស់​ការ​ស្រាវ ជ្រាវ​មុនៗ​ដែល​ចាត់ទុកថា ស៊ុតមាន​ប្រយោជន៍​យ៉ាងច្រើន​, ពី​ប្រភព​ប្រូតេអ៊ីន​រហូតដល់ សារជាតិ​ជីវជាតិ​ល្អ​សម្រាប់​ភ្នែក​, បេះដូង និង​សរសៃឈាម ៕ ប្រែ​សម្រួល​: រតនៈ​