ស៊ុត​ស្ងោរ​គ្រឿង​បុក​

1512
ចែករម្លែក

+ គ្រឿងផ្សំ​
– ស៊ុតមាន់ ៥​គ្រាប់​
– សាច់ជ្រូក ៣​ខាំ​
– បង្គាស្រស់ ៣​ខាំ​
– ប៉េងប៉ោះ​តូចៗ ១០​ផ្លែ​
– ខ្ទឹមស ៥​កំពឹស​
– ខ្ទឹ​មក្រហម ៤​មើម​
– ម្ទេស​ក្រៀម ៧​ផ្លែ​
– អំបិល ១/២ ស្លាបព្រា​កាហ្វេ​
– កាពិ ១/២ ស្លាបព្រា​បាយ​
– ស្ករស ១/២ ស្លាបព្រា​បាយ​
– ត្រសក់ ៤​ផ្លែ​

+ វិធី​ធ្វើ​
– ស្ងោរ​ស៊ុត​ឲ្យ​ឆ្អិន រួច​បង​សំបក​កាត់​វា​ដាក់​ចាន​ទុក​មួយអន្លើ​, ត្រសក់​លាង​ទឹក​ឲ្យ​ស្អាត ហាន់​ដាក់​ចាន​ជាមួយ​ស៊ុតមាន់​
– បក​ខ្ទឹមស ខ្ទឹមក្រហម ដាក់​បុក​ជាមួយ​ម្ទេស​ក្រៀម ដាក់​កាពិ និង​អំបិល​បន្តិច បុក​ឲ្យ​ម៉ត់​, ប៉េងប៉ោះ​លាង​ទឹក​ហាន់​ជា​ចំណិត​តូចៗ​, ចិ​ញ្រាំ​សាច់ជ្រូក និង​បង្គា​ចូលគ្នា​ឲ្យ​ម៉ត់​
– ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​បន្តិច​បើកភ្លើង​ចង្ក្រាន​ទុក​ឲ្យ​ប្រេងឆា​ក្ដៅ​សឹម​ដាក់​ខ្ទឹម​បុក​ចូល​ឆា​ឲ្យ​ឈ្ងុយ ទើប​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល​ឆា​ឲ្យ​សព្វ​សឹម​ដាក់​ប៉េងប៉ោះ​ចូល ដាក់​ស្ករស និង​ចាក់ទឹក​បន្តិច​ចូល​ឆា​ឲ្យ ប៉េងប៉ោះ​រលួយ បិទ​ភ្លើងចង្ក្រាន ដួស​ដាក់​ចាន (​ញ៉ាំ​ផ្ទាប់​ជាមួយ ស៊ុតមាន់ និង​បន្លែ​) ៕ ប្រភព​: Happy Kulchaya​