ស៊ុត​ស​ជួយ​ឲ្យ​ស្ត្រី​ម្នាក់​ដ៏​ស្គមស្គាំង​ក្លាយជា​អត្ត​ព​លិ​ក​មួយរូប​ដ៏​អស្ចារ្យ​

1170
ចែករម្លែក

ត្រី​លើក​ដុំ​ដែក​ម្នាក់​ដែលមាន​អាយុ​ដល់​៥១​ឆ្នាំ​ទៅហើយ​បានប្រែក្លាយ​រាងកាយ​ស្គម​កំ​ប្រឹង​របស់ខ្លួន ទៅជា​មាន​សាច់ដុំ​ជា​កង់ៗ​យ៉ាង​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​តាមរយៈ​ការបរិភោគ​ស៊ុត​ស​សុទ្ធ​រហូតដល់​ទៅ​៣០​គ្រាប់​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
​ ​
​កាលពីមុន​អ្នកស្រី ផា​មេ​ឡា ហាន់ (Pamela Hunt) មកពី​ប្រទេស​អង់គ្លេស​មិន​ចាប់អារម្មណ៍​នឹង​ការ ហាត់ប្រាណ​នៅ​ក្លឹប​ឡើយ​ប៉ុន្តែ​បន្ទាប់ពី​គាត់​ផ្លាស់​ទៅ​រស់នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​គាត់​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្រូ​បង្ហាត់កីឡា​ផ្ទាល់ខ្លួន​ម្នាក់​ឈ្មោះ​រ៉េ (Ray) អាយុ​៥៩​ឆ្នាំ​ដែល​បច្ចុប្បន្ន​ជា​គូ​ដណ្តឹង​របស់គាត់​។​
​ ​
អ្នកស្រី​ផា​មេ​ឡា​ហាន់​ដែលមាន​រាង​ស្គម​កំ​ប្រឹង​ពី​ធម្មជាតិ​ច្រណែន​មិត្ត​ប្រុស​ដែលមាន​រាងកាយ​រឹងមាំ​សុទ្ធតែ​សាច់ដុំ​។​ពេលនោះ​គាត់​បានចាប់ផ្តើម​ទៅ​ក្លឹប​ហាត់ប្រាណ​ហើយ​នៅ​ទីនោះ​គាត់​បាន​រកឃើញ​វិធី​សម្រក​ខ្លាញ់​ក្នុង​រាងកាយ​យ៉ាង​អស្ចារ្យ​ប៉ុន្តែ​នោះ​មិនមែន​ដោយ​ការ​អា​វ៉ង់​នោះទេ​។​

​លោក​រ៉េ​ដែលជា​ម្ចាស់​ក្លឹប​នោះបាន​ប្រាប់​ឱ្យ​អ្នកស្រី​ផា​មេ​ឡា​ហាន់​សាកល្បង​បរិភោគ​ស៊ុត​ស​សុទ្ធ ដែល​គាត់​ត្រូវ​លាយ​ជាមួយ​ម្សៅ​ប្រូតេអ៊ីន​ចេក​ដើម្បីឱ្យ​ស្រួល​លេប​។​ជា​លទ្ធផល​រាងកាយ​របស់គាត់​បាន​ឡើងសាច់​ដុំ​ជា​កង់ៗ​យ៉ាង​អស្ចារ្យ​៕