ស៊ុប​ក្ដាម​បែប​ថៃ​

1834
ចែករម្លែក

+​គ្រឿងផ្សំ​៖

-​សាច់​ក្ដាម កន្លះ​ចាន​(​អាច​ប្រើ​សាច់​បង្កង​)
-​ប្រេង​រុក្ខជាតិ ២​ស្លាបព្រា​
-​ម្សៅ​ការី ២​ស្លាបព្រា​
-​ខ្ញី​ស្រស់​ចិញ្ច្រាំ​ម៉ត់ ២​ស្លាបព្រា​
-​ខ្ទឹមក្រហម ៣​មើម ចិញ្ច្រាំ​ម៉ត់​
-​ល្ពៅ​ក្រហម​៨០០​ក្រាម កាត់​ដុំ​តូចៗ​
-​ប៉េងប៉ោះ ២​ផ្លែ (​ចោល​សម្បក​និង​គ្រាប់​រួច​ចិញ្ច្រាំ​ម៉ត់​)
-​ទឹក​ស្ងោ​មាន់ ៧៥០​ម​.​ល​-​ទឹក​ខ្ទឹះ​ដូង ២៧០​ម​.​ល​
-​ទឹកត្រី ១​ទៅ​២​ស្លាបព្រា​កាហ្វេ​
-​ទឹកក្រូច​ឆ្មា ២​ស្លាបព្រា​ស៊ុប​
-​ម្ទេសដៃនាង ២​ផ្លែ ហាន់​ស្ដើង​
-​ជី​វ៉ានស៊ុយ ២ ទៅ​៣​ធាង​
-​ខ្ទឹម​លីង ២​ស្លាបព្រា​

+ វិធី​ធ្វើ​៖

– កំដៅ​ប្រេងឆា រួច​ចាក់​ម្សៅ​ការី​ចូល​ឆា​ឱ្យ​ឡើង​ឈ្ងុយ​។
– រួច​ចាក់​ខ្ញី​ស្រស់​និង​ខ្ទឹមក្រហម​ចូល​ឆា​ស្មើ​ដៃ​ដើម្បីឱ្យ​ក្លិន​របស់​គ្រឿងផ្សំ​នេះ​លាយ​ចូលគ្នា​។
– ក្រោយមក ចាក់​ល្ពៅ​និង​ប៉េងប៉ោះ​ចូល ចាក់ទឹក​ស្ងោ​មាន់​ចូល​នឹង​កំដៅ​ឱ្យ​ពុះ​។
– បន្ថយ​ភ្លើង​ឱ្យនៅ​ឆេះ​តិចៗ​រហូតដល់​ល្ពៅ​ផុយ​។​យក​គ្រឿង​ដែល បាន​ចម្អិន​នេះ​ទៅ​កិន​ឱ្យ​ម៉ត់ រួច​ចាក់​ចូលក្នុង​ឆ្នាំង​ផ្សេង​។
– បន្ទាប់មក កំដៅ​គ្រឿងផ្សំ​ដែល​បាន​កិន​រួច​នេះ​ដោយ​ភ្លើង​តិចៗ ចាក់ទឹក​ខ្ទឹះ​ដូង​និង ទឹក​សុទ្ធ ល្មម​កូរ​ស្មើ​ដៃ​រហូតដល់​ស៊ុប​នេះ​មាន​លក្ខណៈ​ម៉ត់​និង​ពេញចិត្ត​។​
– ថែម​ទឹកត្រី​និង​ទឹក​ក្រូចឆ្មា​ចូល ដាក់​សាច់​ក្ដាម ម្ទេស​២​ទៅ​៣​ចំណិត ស្លឹក​ជី​វ៉ានស៊ុយ ដើម្បី​លំអ​រួមជាមួយ​ខ្ទឹម​លីង​ផងដែរ ៕ ប្រភព​: khmerscoop.com​