ស៊ុប​ខ្ទិះ​មាន់​

549
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– សាច់មាន់ (​យកតែ​សាច់​) កន្លះ​គីឡូ​
– ខ្ទិះដូង (​ខ្ទិះ​ចុង ខ្ទិះ​ដើម​)
– រំដេង​
– ស្លឹក​ក្រូច​
– ក្រូចឆ្មារ ៣​ផ្លែ​
– ផ្សិតចំបើង​
– គល់​ស្លឹកគ្រៃ ១​គល់​
– ខ្ទឹមស ៥​កំពឹស​
– ខ្ទឹមក្រហម ៤​មើម​
– ម្ទេស ៥​គ្រាប់​
– គល់ និង​ស្លឹក​ជី​វ៉ាន់ស៊ុយ​
– ទឹកត្រី ២​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– អំបិល ១​ចុង​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ហាន់សាច់​មាន់​ជា​ដុំៗ​ទុក​មួយអន្លើ ហាន់​គល់​ស្លឹកគ្រៃ​បញ្ឆិតៗ ហាន់​រំដេង និង​ម្ទេស ពុះ​ផ្សិត​ជា​ពីរៗ ដំគល់​ជី​វ៉ាន់ស៊ុយ និង ខ្ទឹមក្រហម​ខ្ទឹមស
– ដាក់​ដាំ​ខ្ទិះ​ចុង កន្លះ​ឆ្នាំង​( ដាក់​អំបិល​បន្តិច​) ដាំ​ឲ្យ​ក្ដៅ​សឹម​ដាក់​គល់​ស្លឹកគ្រៃ រំដេង ស្លឹក​ក្រូចឆ្មា ខ្ទឹមស ខ្ទឹមក្រហម គល់​ជី​វ៉ាន់ស៊ុយ
– នៅពេល​ទឹក​ពុះ​ដាក់​សាច់មាន់​ចូល​ឲ្យ​ឆ្អិន​បន្តិច​សឹម​ដាក់​ផ្សិត​តាម​ក្រោយ ចាក់ទឹក​ខ្ទិះ​ដើម​ចូល និង​ដាក់​ម្ទេស ច្របាច់​ក្រូចឆ្មារ ថែម​គ្រឿង ស្ករ ទឹកត្រី កូរ​ឲ្យ​សព្វ​គ្រឿង​ទុក​ឲ្យ​ពុះ​ម្ដងទៀត​ដួស​ដាក់​ចាន ហាន់​ស្លឹក​ជី​វ៉ាន់ស៊ុយ​ថែម​ពីលើ​រួច​ជាការ​ស្រេច ៕​