ស៊ុប​ឆ្អឹងជំនី​ជ្រូក​មើម​ឈូក​

467

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក កន្លះ​គីឡូ​
– សណ្ដែកដី​ឆៅ ១​ចានចង្កឹះ​
– ការ៉ុត ១
– មើម​ឈូក ២
– ពុទ្រា​ក្រៀម​
– Wolfberries ដួស​១​ស្លាបព្រា​បាយ (រក​ទិញ​ក្នុង​ផ្សា​ទំនើប​)

– អំបិល កន្លះ​ស្លាបព្រា​បាយ​
– Huiji waist tonic ១ កូនកែវ​តូច​ល្មម​

+ វិធី​ធ្វើ​
– ស្ងោ​ឆ្អឹងជំនី​ជ្រូក​ឲ្យ​ឆ្អិន​ល្មម សឹម​ស្រង់​ចេញ​ដាក់​ក្នុង​ឆ្នាំង​១​ទៀត រួច​ដាក់ សណ្ដែកដី ការ៉ុត មើម​ឈូក ពុទ្រា​ក្រៀម ផ្លែ​Wolfberries រួច​ចាក់ទឹក​ចូល​ឲ្យ​លិច បន្ទាប់មក​ដាក់​អំបិល រួច​រម្ងាស់​វា​ឲ្យ​ឆ្អិន ហើយ​ដាក់​ទឹក Huiji waist tonic ចូល ជាការ​ស្រេច ៕​ ប្រភព: Cooking today