ស៊ុប​ឆ្អឹង​ជ្រូក​

579
ចែករម្លែក

+ គ្រឿងផ្សំ​
– ឆ្អឹង​ជ្រូក ១​គីឡូ​
– ស្ពៃជ្រក់​៣​ខាំ​
– ត្រឡាច ១​ផ្លែ​
– ម្រេច ១​ស្លាបព្រា​កាហ្វេ​
– ខ្ទឹម ស ៥​កំពឹស​
– គល់​ជីរវ៉ាន់ស៊ុយ និង​ស្លឹក​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ដុំ​ស៊ុប​ខ្នរ ១​ដុំ​

+ វិធី​ធ្វើ​
– កាប់​ឆ្អឹង​ជ្រូក​ជា​ដុំ​ធំៗ​ល្មម​, ហាន់​ត្រឡាច និង​ស្ពៃជ្រក់ ទុក​មួយអន្លើ​
– ដាក់​ឆ្អឹង​ជ្រូក ចូលក្នុង​ឆ្នាំង និង​ដាក់​ម្រេច ខ្ទឹម ស គល់​ជីរវ៉ាន់ស៊ុយ ស្ពៃជ្រក់ អំបិល ដុំ​ស៊ុប​ខ្នរ រួច​ចាក់ទឹក​ចូល​ឲ្យ លិច​ដាក់​រម្ងាស់​ឲ្យ​ពុះ សឹម​ដាក់​ត្រឡាច​ចូល​ទុក​ឲ្យ​ពុះ​ផុយ​បន្លែ ឆ្អិន​ឆ្អឹង​ជ្រូក ទើប​ហាន់​ជីរវ៉ាន់ស៊ុយ​ដាក់ចូល​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking​