ស៊ុប​ជើង​ជ្រូក​

2700
ចែករម្លែក

+ គ្រឿងផ្សំ​
– ជើង​ជ្រូក ផ្នែក​ក្រចក ៧​ខាំ (​កាត់​ជា​ដុំ​តូចៗ​ល្មម​)
– ប្រេងឆា ១​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ២​ដុំ (​ហាន់​ស្តើងៗ​)
– ទឹក ១​លីត្រ​
– ម្សៅ​ស៊ុប ១​ស្លាបព្រា​បាយ​
– ម្សៅ​ផ្សំ​រសជាតិ ១​ស្លាបព្រា​បាយ​កន្លះ​
– ត្រឡាច ចិត​ស្តើងៗ​ល្មម​
– ការ៉ុត ចិត​ជា​កង់​ស្តើងៗ​ល្មម​
– សណ្តែក​ចិន​
– ស្នៀតពោត​
– ផ្កា​ខាត់ណា​ខៀវ​
– ផ្សិត​ក្រៀម (​ដាំទឹក​ស្ងោ​អោយ​ផុយ លាង​ទឹក​អោយ​ស្អាត​)

+ វិធី​ធ្វើ​
– ដាំ​អោយ​ពុះ ដាក់​ជើង​ជ្រូក​ស្រុះ​ប្រហែល​៥​នាទី រួច​ស្រង់​ចេញ​លាង​ទឹក​អោយ​ស្អាត​។​
– ដាំ​ប្រេងឆា​អោយ​ក្តៅ ដាក់​ខ្ទឹមក្រហម​ចូល​ឆា​អោយ​ឈ្ងុយ សឹម​ចាក់ទឹក​ចូល បន្ទាប់មក​ដាក់ ជើង​ជ្រូក និង​ម្សៅ​ស៊ុប​កូ​អោយ​សព្វ ដាំ​អោយ​ពុះ (​កុំ​គ្រប់​គំរប ពេល​ពុះ​ដួស​ពពុះ​ចេញ​) ប្រហែល ៤៥ ទៅ ៥០​នាទី​។​
– បន្ទាប់មក​ដាក់​ត្រឡាច ការ៉ុត និង​ម្សៅ​ផ្សំ​រសជាតិ​ចូល​កូ​អោយ​សព្វ​ទុកអោយ​ពុះ​ប្រហែល ១០​នាទី​។​
– បន្ទាប់មក​ដាក់​សណ្តែក​ចិន ស្នៀតពោត ផ្កា​ខាត់ណា​ខៀវ និង​ផ្សិត​ក្រៀម​កូ​អោយ​សព្វ ទុកអោយ​ពុះ​ជាការ​ស្រេច​៕ ប្រភព​: housewife