ស៊ុប​ត្រឡាច​

1659

+ គ្រឿងផ្សំ​
– ភ្លៅ​មាន់ កន្លះ​គីឡូ​
– ត្រឡាច ១​ផ្លែ​
– មើម​ជី​វ៉ាន់ស៊ុយ ២​មើម​
– ម្រេច ១​ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ៤​កំពឹស​
– ផ្សិត ១​ខាំ​
– ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ដុំ​ស៊ុប​ខ្នរ ១​ដុំ​
– ស្លឹក​ខ្ទឹម​

+ វិធី​ធ្វើ​
– ដាំទឹក​កន្លះ​ឆ្នាំង​ពេល​ពុះ​បង់​ខ្ទឹមស មើម​ជី​វ៉ាន់ស៊ុយ ម្រេច រួច​ដាក់​ត្រឡាច​ចូល​ទុក​ឲ្យ​ពុះ​បន្តិច សឹម​ដាក់ សាច់មាន់ ផ្សិត ទឹកស៊ីអ៊ីវ និង​បង់​ដុំ​ស៊ុប​ខ្នរ​ចូល រួច​គ្រប់​ទុក​ឲ្យ​ពុះ​រយៈពេល​១​ម៉ោង ដួស​ដាក់​ចាន​បន្ថែម ស្លឹក​ខ្ទឹម​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​