ស៊ុប​ផ្សិត​ពង​ក្រូច​

909

+ គ្រឿងផ្សំ​
– ផ្សិត​ក្រៀម​
– ពង​ក្រូច​
– សាច់​ចិញ្ច្រាំ វៀតណាម (Vietnamese pork paste) ១​ខាំ​កន្លះ​
– ការ៉ុត (​ហាន់​ជា​កង់ៗ ស្តើងៗ​)
– ឆៃថាវ (​ហាន់​ជា​កង់ៗ ស្តើងៗ​)
– ផ្កា​ខាត់ណា​ខៀវ (​ហាន់​ជា​ដុំៗ តូច​ល្មម​)
– ស្នៀតពោត (​ពុះ​ជា​ពីរៗ​)
– ជី ខ្ទឹម (​ហាន់​ល្អិតៗ​)
– ខ្ទឹមក្រហម (​ហាន់​ស្តើងៗ​)
– ប្រេងឆា​
– ទឹក ឬ​ទឹក​ស៊ុប ១,៨ លីត្រ​
– ម្សៅ​ស៊ុប ១​ស្លាបព្រា​បាយ​
– ម្សៅ​គ្រឿងផ្សំ​រសជាតិ ១​ស្លាបព្រា​បាយ​
– រំដេង ហាន់​បន្ទះ​ស្តើងៗ​

+ វិធី​ធ្វើ​
– ត្រាំ​ផ្សិត​ក្រៀម ២០​នាទី រួច​លាង​ទឹក​អោយ​ស្អាត​។​
– ស្ងោ​ពង​ក្រូច​អោយ​ឆ្អឹ​ន រួច​បកសម្បក​អោយ​ស្អាត យកទៅ​បំពង​អោយ​ប្រែ​ពណ៌​ក្រហម​។​
– យក​សាច់​ចិញ្ច្រាំ​ទៅ​បៀ​កលើ​ផ្សិត (​ផ្នែក​ពោះ​) អោយ​សព្វ​។​
– ដាំ​ប្រេងឆា​អោយ​ក្តៅ ដាក់​ខ្ទឹមក្រហម​បំពង​អោយ​ក្រហម រួច​ដាក់​ទឹក​ដាំ​អោយ​ពុះ សឹម​ដាក់​ផ្សិត ស្ងោ​២​នាទី រួច​ស្រង់​ចេញ សឹម​ដាក់​ការ៉ុត ឆៃថាវ ម្សៅ​ស៊ុប ម្សៅ​គ្រឿងផ្សំ រសជាតិ រំដេង ផ្កា​ខាត់ ស្នៀតពោត ពង​ក្រូច និង​ផ្សិត​កូ​អោយ​សព្វ​ទុកអោយ​ពុះ​ជាការ​ស្រេច​៕ ប្រភព​: housewifekh.com