ស៊ុប​ពង​ទា​ចៀន​

1413

+ គ្រឿងផ្សំ​
– ពង​ទា ២​គ្រាប់​
– សាច់ជ្រូក ៣​ខាំ (​សាច់​ចិញ្ច្រាំ​)
– ដុំ​ស៊ុប​ខ្នរ ១​កំណាត់​
– ម្រេច​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​កន្លះ​
– ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម​
– ទំពាំង ២​ខាំ (​កាត់​ជា​កង់ៗ​ចង្វាមូល​)

+ វិធី​ធ្វើ​
– គោះ​ពង​ទា​ដាក់​ចាន​តប់​ឲ្យ​បែក រួច​ដាក់​ចៀន​ឲ្យ​ឆ្អិន​ស្រង់​ចេញ​កាត់​ជា​ដុំៗ​ដាក់​ចាន​ទុក​មួយអន្លើ​
– យក​សាច់ជ្រូក​ចិញ្ច្រាំ​ប្រឡាក់​ជាមួយ​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ ម្រេច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ ច្របល់​ឲ្យ​សព្វ រួច​មូល​វា​ជា​ដុំ​តូចៗ​
– ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​តូច​ល្មម ពេល​ទឹក​ពុះ ដាក់​សាច់ជ្រូក​ដែល​មូរ​ចូល (​បើ​មាន​ពពុះ ស្រង់​វា​ចេញ​) ពេល​សាច់ជ្រូក​ជិត​ឆ្អិន ដាក់​ដុំ​ស៊ុប​ខ្នរ និង​ទំពាំង​ចូល​រម្ងាស់​ឲ្យ​ផុយ​ទំពាំង ទើប​ដាក់ ពង​ទា និង​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​ចូល ហាន់​ស្លឹក​ខ្ទឹម​ដាក់ និង​បន្ថែម​ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​រួ​ជាការ​ស្រេច (ពេលញ៉ាំអាចបន្ថែមខ្ទឹមបំពងពីលើក៏បាន) ៕ ប្រភព​: Food by Book