ស៊ុប​មឹក​ពីងពាង​

308

+ គ្រឿងផ្សំ​
– មឹក​ពីងពាង ៤​ខាំ​
– ស្ពៃបូកគោ ២​ខាំ​
– ស្ពៃក្ដោប ២​ខាំ​
– ការ៉ុត ១​ខាំ​
– ផ្សិតចំបើង ២​ខាំ​
– ត្រកួន ១​ខាំ​
– ទឹកម្ទេស ២​ស្លាបព្រា​បាយ​
– ពងមាន់ ១​គ្រាប់​
– មីសួ ១/២ កញ្ចប់​

+ វិធី​ធ្វើ​
– ជាដំបូង​ដាំទឹក​ឲ្យ​ពុះ បន្ទាប់មក​ហាន់​ស្ពៃក្ដោប ស្ពៃបូកគោ និង​ការ​រ៉ុ​ត​ដាក់ចូល​ទុក​ឲ្យ​ទន់បន្លែ សឹម​ដាក់​ផ្សិត និង​ត្រកួន​តាម​ក្រោយ​ព្រោះ​ជា​បន្លែ​ងាយ​រលួយ​គ្រប​វា​ឲ្យ​ឆ្អិន​បន្លែ​បន្តិច សឹម​ដាក់​ទឹកម្ទេស គោះ​ពងមាន់​ដាក់ចូល បន្ទាប់មកទៀត​បង់​ជី​វ៉ាន់ស៊ុយ និង​ស្លឹក​ខ្ទឹម បន្ទាប់មក​ដាក់​មីសួ​(​ត្រាំ​ទឹក​ឲ្យ​ទន់​កាត់​ឲ្យ​ខ្លីៗ​ល្មម​) ហាន់​មឹក​ដាក់ចូល​កូរ​ឲ្យ​សព្វ​គ្រឿង​រួច​ជាការស្រេច ៕ ប្រភព​: Chahna Mint​