ស៊ុប​សាច់មាន់​ខ្ចប់​បង្គា​

534
ចែករម្លែក
  • 1
    Share

+ ​គ្រឿងផ្សំ​
– ​សាច់មាន់ ៥​ខាំ (​ចិញ្ច្រាំ​)
– ​បង្គា ៣​ខាំ
– ​ផ្សិត​ខ្មៅ​ កន្លះខាំ
– ​មើម​ឆៃថាវ​ ១មើម
– ​មើម​ការ៉ុត​ ១មើម
– ​ខ្ទឹមបារាំង​ ១មើម
– ​ប៉េងប៉ោះ​ឈើ​រី ៥ផ្លែ
– ​ដុំ​ស៊ុប​ខ្នរ​ ១ដុំ

+ វិធី​ធ្វើ​
– ​បង្គា​បង​សម្បក​និង​កាត់​ក្បាល​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​រួច​យក​សាច់មាន់​ចិញ្ច្រាំ​ខ្ចប់​ខ្លួន​បង្គា
– ​ដាក់​ដាំទឹក​និង​ដាក់​ដុំ​ស៊ុប​ខ្នរ​ចូល ទុក​ឲ្យ​ពុះ​សឹម​ហាន់ មើម​ឆៃថាវ មើម​ការ៉ុត ខ្ទឹមបារាំង ផ្សិត​ខ្មៅ​ដាក់ចូល​ទុក​ឲ្យ​ពុះ​រយៈពេល​២០​នាទី ទើប​ដាក់​បង្គា​ខ្ចប់​សាច់មាន់ និង​ប៉េងប៉ោះ​ឈើ​រី​ចូល តាម​ក្រោយ​ទុក​ឲ្យ​ពុះ​ឆ្អិន​សាច់​លើក​ចេញរួច​ជាការ​ស្រេច ៕ ប្រភព​: poiluang_cooking