ស៊ុប​សា​រ៉ា​យ​សាច់ជ្រូក​

203

+ គ្រឿងផ្សំ​
– សាច់ជ្រូក ១ ខាំ ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​
– បង្គា យា​ហឺ ៣​ខាំ ហាន់​យា​ហឺ​
– ទឹកត្រី ១ ស្លាបព្រា​បាយ​
– ខ្ទឹមស ៣ កំពឹស ដំ​ឲ្យ​បែក​
– អំបិល ១ ស្លាបព្រា​កាហ្វេ​
– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​
– តៅហ៊ូ ១ ដុំ ហាន់​ដុំៗ​តូច​ល្មម​
– សា​រ៉ា​យ​បន្ទះ ១​កញ្ចប់​
+ វិធី​ធ្វើ​
– ដាំទឹក​២ លី​ត ពេល​ពុះ​បង់​ខ្ទឹមស ៣ កំពឹស បន្ទាប់មក​ដាក់​ទឹកត្រី អំបិល ស្ករត្នោត ។ រួច​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល បេះ​វា​ឲ្យ​រាយ​កុំ​ដាក់​ទាំង​ដុំ គ្រប់​ទុក​ឲ្យ​ឆ្អិន​សាច់ ប្រហែល​៥ នាទី ពេល​ទឹក​ពុះ​ខ្លាំង​ដាក់​បង្គា យា​ហឺ​ចូល រួច​គ្រប​ទុក​២​នាទី ។
– បន្ទាប់មក​យកសា​រ៉ា​យ​កញ្ចប់​ដាក់ចូល ទាំង​បន្ទះ មិនបាច់​ហែក​វា​ឲ្យ​បែក​ទេ រួច​គ្រប​ទុក ៣​នាទី សឹម​ដាក់​តៅហ៊ូ​ចូល រួច​គ្រប់​ទុក​ឲ្យ​ឆ្អិន​តៅហ៊ូ រួច​ជាការ​ស្រេច ៕ ប្រភព​: Food Cooking & Travel​