ស៊ុប​ស្លាបមាន់​ដំឡូងបារាំង

1992
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– គល់​ស្លាបមាន់ 7 ខាំ​
– ដំឡូងបារាំង 3 ខាំ (​ពុះ​ជា​ដុំៗ​ធំ​ល្មម​)
– ខ្ទឹមបារាំង​ធំ មួយ​ចំហៀង (​ហាន់​)
– ប៉េងប៉ោះ 2 ផ្លែ (​ពុះ​ជា​បួនៗ​)
– ដើម​ជី​វ៉ាន់ស៊ុយ 6-7 ដើម​ឆ្មារៗ​
– ខ្ទឹមស 4-5 កំពឹស (​ដំ​)
– ទឹកត្រី 1 ស្លាបព្រា​បាយ​កន្លះ​
– ទឹកស៊ីអ៊ីវ 1 ស្លាបព្រា​បាយ​
– អំបិល 1​ចុង​ស្លាប​ព្រាប​កាហ្វេ​
– ម្រេច ស ម៉ដ្ឋ កន្លះ​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– យក​គល់​ស្លាបមាន់ ប្រឡាក់​ជាមួយ​ទឹកត្រី ទុក​ឲ្យ​វា​ចូលជាតិ
– ដាក់​ដាំទឹក 960ml នៅពេល​ទឹក​ក្ដៅ​ល្មម​ដាក់ ខ្ទឹមបារាំង ដើម​ជី​វ៉ាន់ស៊ុយ ខ្ទឹមស ទឹកស៊ីអ៊ីវ ពេល​ទឹក​ពុះ​ដាក់​មាន់​ចូល ទុក​ឲ្យ​ពុះ​ប្រហែល 15 នាទី
– បន្ទាប់មក​ដាក់​ដំ​ឡូ​ប​បារាំង​ចូល ទុក​ឲ្យ​ពុះ​បន្តិចទៀត​សឹម​ដាក់ អំបិល រួច​រម្ងាស់​ប្រហែល 10​នាទី ដាក់​ប៉េងប៉ោះ​ចូល (​ដាក់​ប៉េងប៉ោះ​តាម​ក្រោយ​ដើម្បី​កុំ​ឲ្យ​រលួយ​) បង់​ម្រេច​រួច រម្ងាស់​ទុក 5​នាទី​បន្ថែម បិទ​ភ្លើងចង្ក្រាន បន្ថែ​ម​ស្លឹក​ជីរវ៉ាន់ស៊ុយ​ពីលើ​រួច​ជាការ​ស្រេច (បើចូលចិត្តផ្អែមអាចបន្ថែមស្ករបន្តិច ព្រោះដំឡូងបារាំងមានជាតិផ្អែមស្រាប់) ៕ ប្រភព​: Thai Recipes​

ដើម​ជី​វ៉ាន់ស៊ុយ