ស៊ុប ត្រលាច សាច់ជ្រូក

233

+ គ្រឿងផ្សំ​៖
– ត្រឡាច​ក្លូតៗ ២ ឬ ៣ ផ្លែ​
– សាច់ជ្រូក​បី​ជាន់ ២០០ ក្រាម​
– អំបិល ២ ស្លាបព្រា​កាហ្វេ​
– ស្ក ៣ ស្លាបព្រា​កាហ្វេ​
– ប៊ីចេង ២ ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ៤ ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម ២ ដើម​
– ហាយ​ប៊ី​យូហ៊ឺ​(​យា​ប៊ី​យ៉ី​ហឺ​)

+ វិធី​ធ្វើ​៖
– លាង​សាច់​ឲ្យ​ស្អាត​ចិ​ញ្ជ្រាំ​សាច់​ឲ្យ​ម៉ត់​ដាក់ អំបិល​មួយ​ស្លាបព្រា​កាហ្វេ​, ប៊ីចេង​កន្លះ​ស្លាប​ព្រាក​ហ្វេ​, ស្ករ​មួយ​ស្លាបព្រា​កាហ្វេ​,​ទឹកត្រី​មួយ​ស្លាបព្រា​បាយ កូរ​ឲ្យ​សព្វ​ទុក​មួយអន្លើ​។​
– ត្រឡាច​ចិត​សំបក និង​ឆ្កៀល​យក​គ្រាប់ និង​សាច់​សរៗ ដែល​នៅ​កណ្តាល​ឲ្យ​អស់​លាង​ទឹក​ឲ្យ​ស្អាត​។​
– ធ្វើការ​ញាត់​សាច់​ដែល​បាន​ចិញ្ច្រាំ​ទុក​នោះ​ចូលទៅក្នុង​ត្រឡាច​ឲ្យ​ពេញៗ រហូតដល់​អស់​
– ដាក់​ដាំទឹក​ឲ្យ​ពុះ​ចាក់​ត្រឡាច​ចូល កូរ​ឲ្យ​សព្វ​ស្ងោរ​មួយ​រំពុះ​ចាក់ទឹក​ត្រី​, អំបិល​, ប៊ីចេង​ស្ករ និង​ម្រេច ចូល​កូរ​ឲ្យ​សព្វ​រម្ងាស់​រហូតដល់​ត្រឡាច​ផុយ ក្នុងពេល​រម្ងាស់​ត្រូវ​ត្រង់​ពពុះ​ចេញ ដើម្បី​ឲ្យ​ទឹកថ្លា​៕ ប្រភព​: khmercookingrecipes