ស៊ូ​សម្ងំ​លាក់ខ្លួន​ក្នុង​គ្រឿងសង្ហារិម និង​ម៉ាស៊ីន​បោក​គ​គ់​ដើម្បី​លួច​ឆ្លងដែន

323
ចែករម្លែក

​ករណី​ប៉ុនប៉ង​រត់ពន្ធ​មនុស្ស​ទ្រង់ទ្រាយ​ធំ​មួយ​បាន​បែកការ នៅពេល​សមត្ថកិច្ច​ឆែក​ឃើញ​មនុស្ស ១១ នាក់​លាក់ខ្លួន​នៅក្នុង​គ្រឿងសង្ហារិម និង​ម៉ាស៊ីន​បោកគក់​គួរឱ្យ​តក់ស្លុត​នេះ​បើ​យោងតាម ការបញ្ជាក់​ពី​មន្ត្រី​ព្រំដែន​អាម៉េរិក កាលពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែធ្នូ​។
​ ​
​មន្ត្រី​ព្រំដែន​អាម៉េរិក បានចេញ​សេចក្ដីថ្លែងការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ជន​ជាតិចិន​ទាំងនេះ បាន​សម្ងំ​លាក់ខ្លួន​ក្នុង​គ្រឿងសង្ហារិម និង​ម៉ាស៊ីន​បោកគក់​លើ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ដែល មកដល់​តាម​ច្រកព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។
​ ​
ពួកគេ​ត្រូវបាន​មន្ត្រី​ច្រកព្រំដែន​ឆែកឆេរ​ឃើញ​នៅ​ចំណុច​ព្រំដែន ស៊ែ​ន ស៊ី​ដ្រូ (San Ysidro) ក្នុង​ក្រុង​ស៊ែ​ន ឌី​អេ​ហ្គោ (San Diego) នៅ​ម៉ោង​ប្រហែល ៥ និង ៣០ នាទី​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​។
​ ​
​ជា​សំណាងល្អ ក្នុងចំណោម​ពួកគេ​គ្មាន​អ្នកណាម្នាក់​រងរបួស​ធ្ងន់​ទេ គ្រាន់តែ​ហេវ​ហត់ និង​ស្លេក ស្លាំង​ប៉ុណ្ណោះ ដ្បិត​ហប់​ពិបាក​ដកដង្ហើម ចំណែកឯ​បុរស​តៃកុង​រថយន្ត​វ័យ ៤២​ឆ្នាំ​ជា​ពលរដ្ឋ អាម៉េរិក ត្រូវបាន​ចាប់ខ្លួន​។ អាជ្ញាធរ​អាម៉េរិក និយាយថា ជន​ជាតិចិន​ទាំងនេះ​នឹង​ប្រឈម​បទ ព្រហ្មទណ្ឌ​។
​ ​
​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​ការប៉ុនប៉ង​រត់ពន្ធ​មនុស្ស​បាន​ឆ្លងកាត់​ច្រក កំពង់ផែ San Ysidro៕ ប្រែ​សម្រួលៈ ខុម