ស្ករ​កៅស៊ូ​មានលទ្ធភាព​រកឃើញ​មហារីក​

718

ក្រុមហ៊ុន​មួយ​នៅ​អាមេរិក បាន បង្កើត​នូវ​ស្ករ​កៅស៊ូ​មួយ​ប្រភេទ​មាន លទ្ធភាព​រកឃើញ​ជំងឺមហារីក ។​
​ ​
​ក្រុមហ៊ុន វិភាគ វូ​ឡា​ថា​យ (Volatile Analysis) នៅ​អា​ឡា បា​ម៉ា សហរដ្ឋអាមេរិក ទើបនឹង​ផលិត​នូវ​ប្រភេទ ស្ករ​កៅស៊ូ មួយ​ដែល​អាចជួយ​កំណត់ រក​ជំងឺ​មហារ កី​ចំពោះ​អ្នក​បរិភោគ​វា ។ ស្ករ​កៅស៊ូ​នេះ​នឹង​ស្រូបយក​នូវ “​សារ ជាតិ​ហួត​” ក្នុង​ទឹកមាត់​របស់​អ្នក​ទំពា ។ បន្ទាប់មក កាក​ស្ករ​កៅស៊ូ​ត្រូវបាន​វិភាគ ដើម្បី​កំណត់​មើល​មាន​ផ្ទុក​សារជាតិ មួយចំនួន ត្រូវបាន​កកើត​ក្នុង​សរីរាង្គ ពេល​មនុស្សម្នា​ក់កើត​ម​ហា​រីក ឬ​អត់ ។​
​ ​
​តាម​អ្នកស្រី ខេ​ត​ដឺ​រិ​ន បា​ហ្សេ​ម័​រ (Katherine Bazemore) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ ក្រុមហ៊ុន ខាងលើ​បានឱ្យដឹងថា​មាន​សារជាតិ ត្រូវបាន​បង្កើត​ក្នុង​សរីរាង្គ ហៅថា សារធាតុសរីរាង្គ​ហួត ហើយ​វា​ជា សញ្ញា​សម្រាប់​មហារីក​នី​មួយៗ ។ ដោយ វិធី​កំណត់​សារធាតុ​នេះ​ក្នុង​ស្ករ​កៅស៊ូ វេជ្ជបណ្ឌិត​អាចឱ្យ​ដឹង​នូវ​ប្រភេទ​មហា រីក​កំពុងមាន​នៅក្នុង​ខ្លួន​អ្នកជំងឺ ។​
​ ​
​អ្នកស្រី បាន​ថ្លែងថា “​ជំងឺ នីមួយៗ​នឹង​បញ្ចោ​ញ​សារ​ជាតិគីមី​ផ្សេងៗ គ្នា​ក្នុង​ដង្ហើម​របស់​អ្នក ។ ខាង​ផ្នែក បច្ចេកទេស ស្ករ​កៅស៊ូ​នឹង​ប្រមូលផ្តុំ​សារ ជាតិ​ហួត​មកវិញ​”​។​
​ ​
​ស្ករ​កៅស៊ូ​នឹង​ត្រូវបាន​អ្នកជំងឺ ទំពា​ក្នុង​រយៈពេល​ប្រមាណ ១៥​នាទី ។ អ្នកស្រី​បានបង្ហាញ​នូវ​សេចក្តី សង្ឃឹមថា ក្រុមហ៊ុន​នឹង​ឆាប់​បង្កើតបាន​ផលិត ផល​ពិ​សេសមួយ អាច​រកឃើញ ៣ ឬ ៤ ប្រភេទ​នៃ​ជំងឺមហារីក​ផ្សេងៗ​គ្នា ។​

​ជាមួយនឹង​ការប្រើប្រាស់​ស្ករ កៅស៊ូ​ខាងលើ អ្នកជំងឺ​នឹងមិន​ចាំបាច់ ត្រូវធ្វើ​វិភាគឈាម ឬ កោសល្យវិច័យ ទៀតឡើយ ។​
​ ​
​ស្ករ​កៅស៊ូ​រកឃើញ មហារីក នេះ កំពុង​នៅក្នុង​ដំណាក់កាល ពិសោធន៍ តែ​ក្រុមហ៊ុន​នេះ សង្ឃឹមថា វា​នឹងត្រូវ​បាន​លក់​ទូលំទូលាយ លើ​ទី ផ្សារ​នៅ​ឆ្នាំ​២០១៨ ៕ ប្រែ​សម្រួលៈ រតនៈ