ស្ករ​ជា​មូលហេតុ​បង្កើន​ហានិភ័យ​ជំងឺ Alzheimer

1266
ចែករម្លែក

​ដោយ​តាមដាន​របប​ជីវជាតិ​របស់​មនុស្ស ២.២២៦ នាក់ ក្នុង​រង្វង់ ៧ ឆ្នាំ​, ពួក​អ្នកវិទ្យាសាស្ត្រ អាមេរិក បាន​អះអាង​ជា​ភេសជ្ជៈ​មាន​ស្ករ និង​អាហារ​ផ្អែម ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​បាត់​ការចងចាំ ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ពិភពលោក ព្រមាន​តាំងពី​យូរ​មក ហើយ​គឺជា​ការពិត ។​

​តាម​អ្នកវិទ្យាសាស្ត្រ​, ប្រសិន​អ្នក​ប្រើ​បន្ថែម​ស្ករ​រាល់ថ្ងៃ អ្នក​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ Alzheimer ។ ជាងនេះទៀត ទំនាក់ទំនង​រវាង​ជំងឺ​ទឹកនោម​ប្រភេទ​២ និង​ជំងឺ​បាត់​ការចងចាំ ត្រូវ​បានដឹង​តាំងពី​យូរ​, ឥឡូវនេះ ការស្រាវជ្រាវ​ថ្មី​បានបញ្ជាក់​ឡើងវិញ​រឿង​នោះ ។​

​លទ្ធផល​ស្រាវជ្រាវ​រយៈពេល ៧ ឆ្នាំ បង្ហាញថា ដោយ​គ្រាន់តែ​បន្ថែម​ស្ករ ២, ៥​ស្លាបព្រា កាហ្វេ​ក្នុង​១​ថ្ងៃ នឹងធ្វើ​ឲ្យ​កើន ៥៤% ហានិភ័យ​បាត់​ការចងចាំ ហើយ​ទឹកក្រូច​១​កំប៉ុង​១​ថ្ងៃ ក៏​ធ្វើ​ឲ្យ​កើន ៤៧% នូវ​ហានិភ័យ​នោះ ប្រៀប​នឹង​៣​ខែ​ទើប​ផឹក​ម្តង ៕ ប្រែ​សម្រួល​: រតនៈ​