ស្កា​ឡេ​ត ចូ​ហាន​សុន ឈរ​នៅ​កំពូល​តារាង​តារា​ស្រី​រក​ចំណូល​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbes ពីរ​ឆ្នាំ​ជាប់​គ្នា​

233
ចែករម្លែក

​តួអង្គ Superhero ឈ្មោះ Black Widow គឺជា​ស្ត្រី​ឈរ​នៅ​ទី​កំពូល​ក្នុង​សាច់រឿង​របស់​នាង ហើយ​នាង​ស្កា​ឡេ​ត ចូ​ហាន​សុន ដែល​សម្តែង​ជា​តួអង្គ​នេះ ក៏​ជា​តារា​ស្រី​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ផងដែរ​នៅលើ​ពិភពលោក​សម្រាប់​ឆ្នាំ​ទី​២​ជាប់ៗ​គ្នា​។ នេះ​បើ​យោងតាម​តារាង​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Forbes ។​

​នាង​ចូ​ហាន​សុន​អាយុ ៣៤ ឆ្នាំ​រកចំណូលបាន​ច្រើនជាង​ឆ្នាំ ២០១៨ ចំនួន ១៥,៥ លាន​ដុល្លារ ដែល​ភាគច្រើន​គឺ​បានមកពី​ភាពជោគជ័យ​លើ​ពិភពលោក​នូវ​ភាពយន្ត “Avengers: Endgame” ដែលជា​ភាគ​បញ្ចប់​នៃ​រឿង​បែប Superhero ដែល​ក្នុង​រឿងនេះ​នាង​រកបាន ៣៥ លាន​ដុល្លារ​។​

​តារា​សម្តែង​រូបនេះ​នឹង​សម្តែង​ជា​តួ Black Widow ម្តងទៀត​នៅ​ឆ្នាំ ២០២០ សម្រាប់​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយទៀត​។​

​ប៉ុន្តែ​ទោះបីជា​ចូ​ន​ហាន​សុន​និង​តារា​ស្រី​រួម​អាជីព​ដូចគ្នា​ក្នុង​បញ្ជី​នេះ​រកចំណូលបាន​ច្រើនជាង ២០ លាន​ដុល្លារ​ក៏ដោយ ក៏​វិសមភាព​ប្រាក់​ឈ្នួល​នៅតែ​កើតមាន​នៅក្នុង​ហូលីវូដ​ដដែល​។ ចូ​ហាន​សុន​រកចំណូលបាន​សរុប ៥៦ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ចំនួន​នេះ​បានធ្វើឱ្យ​នាង​ស្ថិតក្នុង​លំដាប់ថ្នាក់​ត្រឹម​លេខ ៨ ប៉ុណ្ណោះ​សម្រាប់​បញ្ជី​តារា​សម្តែង​ប្រុស​ស្រី ដែល​រកចំណូលបាន​ខ្ពស់បំផុត​។​

​ជាការ​ប្រៀបធៀប លោក​រ៉ូបឺត ដោ​នី តារា​សម្តែង​រួមគ្នា​ក្នុង​រឿង “Avengers” ជាមួយនឹង​នាង​ចូ​ហាន​សុន​ដែរនោះ រកបាន​ប្រហែល ៥៥ លាន​ដុល្លារ​សម្រាប់​ការសម្តែង​របស់គាត់​ជា​តួ Iron Man ក្នុង​រឿង “Endgame” នេះ​។​

​យោងទៅតាម​ចំណាត់ថ្នាក់​តារា​សម្តែងរ​ក​ចំណូល​ខ្ពស់​ជាងគេ​របស់​ទស្សនា​វ​ដ្តី Forbes ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ លោក​ដោ​នី​ឈរ​នៅ​លំដាប់​ទី ៣ ជាមួយនឹង​ទឹកប្រាក់​សរុប​ចំនួន ៦៦ លាន​ដុល្លារ​នៅ​ពីក្រោយ​មិត្ត​រួម​អាជីព​ក្នុង​រឿង Avenger លោក​គ្រី​ស ហេម​ស្វត (៧៦,៤ លាន​ដុល្លារ​) និង លោក​ដ្វេ​ន ច​ន​សុន (៨៩,៤ លាន​ដុល្លារ​)​។​

​សម្រាប់​ស្ត្រី​វិញ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ​នាង​សូ​ហ្វី​យ៉ា វើ​ហ្គា​រ៉ា ដែលជា​តារា​សម្តែង​ជើងចាស់​ក្នុង​ឧស្សាហកម្ម​ភាពយន្ត ប៉ុន្តែ​ជា​អ្នក​ចំណូល​ថ្មី​នៅក្នុង​បញ្ជី​។ តារា​កំប្លែង​ក្នុង​រឿង “Modern Family” រកចំណូលបាន ៤៤,១ លាន​ដុល្លារ​នៅ​ចន្លោះ​ថ្ងៃទី ១ ខែមិថុនា​ឆ្នាំ ២០១៨ និង​ថ្ងៃទី ១ ខែមិថុនា​ឆ្នាំ ២០១៩ ។

​តោះ​មក​មើល​តារាង​តារា​ស្រី​រក​ចំណូល​ខ្ពស់បំផុត​ទាំង​១០​លើ​ពិភពលោក ៖
១. ស្កា​ឡេ​ត ចូ​ហាន​សុន (៥៦ លាន​ដុល្លារ​)
២- សូ​ហ្វី​យ៉ា វើ​ហ្គា​រ៉ា (៤៤,១ លាន​ដុល្លារ​)
៣. រី​សេ វីត​ធឺ​ស្ពូ​ន (៣៥ លាន​ដុល្លារ​)
៤. នី​កូ​ល ឃី​ត​មែន (៣៤ លាន​ដុល្លារ​)
៥. ជេ​នី​ហ្វើ អា​នី​ស្តុ​ន (២៨ លាន​ដុល្លារ​)
៦. កាលី ឃូ​កូ (២៥ លាន​ដុល្លារ​)
៧. អេ​លី​សា​បេ​ត ម៉ូ​ស (២៤ លាន​ដុល្លារ​)
៨. ម៉ា​ហ្គ​ត រ៉ូ​ប​ប៊ី (២៣.៥ លាន​ដុល្លារ​)
៩. ឆា​លី ថេ​រ៉ូ​ន (២៣ លាន​ដុល្លារ​)
១០. អែល​ឡិន ផ​ម​ផេ​វ (២២ លាន​ដុល្លារ​)៕ ដោយ៖ កញ្ញាដាលីស

ស្កា​ឡេ​ត ចូ​ហាន​សុន រកចំណូលបាន​ច្រើនជាងគេ​ប្រចាំ​ទស្សនា​វ​ដ្តី Forbes
#