ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់គ្នា​មក​ដេក​ផ្ទះសំណាក់​ ត្រូវខាង​ប្រុសភ្ជង់ប្លន់អស់ជាង៣០០០ដុល្លារ​

2116
ចែករម្លែក
  • 1.5K
    Shares

ដោយ:​ចាន់តូ/​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​បាន​ស្គាល់​នារី​ស្រស់ស្អាត​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​ឆាត​ចុះ​ឆាត​ឡើង​លួ​ងលោម​ជនរងគ្រោះ​ ណាត់គ្នា​នៅ​ផ្ទះសំណាក់​បៃ​តង​​ស្រាប់តែ​នី​រងគ្រោះ​មកដល់​បើកទ្វារ​ចូល​ស្រាប់​ជនសង្ស័យ​ច្របាច់ ក រួច​ដក​កាំ​ផ្ជ​ង់ ប្លន់​យក​គ្រឿងអលង្ការ​ទូរ​សព្ទ័ ​និង​លុយ​មួយចំនួន​សរុប​ជា​ទឹកប្រាក់​អស់​ជាង​៣​ពាន់​ដុល្លារ​​រួច​គេចខ្លួនបាត់​ស្រ​មោ​ល​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង៦​ល្ងាច ​ថ្ងៃទី១ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង ផ្ទះសំណាក់​បៃតង ស្ថិតនៅ​ភូមិអ័​រ​គី​ដេ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​សម្តី​សមត្ថកិច្ច​បាន​ឲ្យ​ថា​ នារី​រងគ្រោះ​ឈ្មោះ ហួន សុភា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់ online ស្នាក់នៅ ផ្ទះជួល សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនសង្ស័យ ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ​។​សំភារៈ​ដែរ​ត្រូវ បាត់បង់​រួមមាន​
​ទូរស័ព្ទ I phone EX ១​គ្រឿង​
-​ខ្សែក​ចំនួន​១​ខ្សែ​
-​ខ្សែដៃ​ចំនួន​១​ខ្សែ​
-​ជញ្ជៀន​ពេជ្រ​១​វង់​
-​លុយ​ដុល្លារ​ចំនួន​២០០$​សរុប​ជា​ទឹកប្រាក់​អស់​ជាង​៣​ពាន់​ដុល្លារ​។​

​សមត្ថកិច្ច​បន្តទៀតថា ​តាម​សម្តីរបស់​នារី​រងគ្រោះ​ប្រាប់ថា គាត់​បាន​ស្គាល់​ជនសង្ស័យ​តាម​ហ្វេ​ស​ប៊ុ​ក​អស់​រយៈពេល​ជិត​១​ខែ​មកហើយ ហើ​យ​បាន​ឆាត​មក​ជនរងគ្រោះ​សូម​ដើរលេង​ជា​ញឹកញាប់​តែ​ជនរងគ្រោះ​មិ​ព្រមទៅ។ ដោយឡែកមុនពេល​កើតហេតុ ជនសង្ស័យ​បាន​ណាត់​ជនរងគ្រោះឲ្យមក​ជួបគ្នា​ចំណុច​ខាងលើ​ ដោយបាន​ប្រាប់​ជនរងគ្រោះ​ថា​មកជួប​បង បង​ឲ្យ​លុយ​ចំនួន​១០០​ដុល្លារ​ ហើយ​បាន​ប្រាប់ទៀតថា​ មក​ដេក​ជាមួយ​បង បង​មិន​ធ្វើ​អីៗ​នោះទេ សូម​តែ​អូន​មក​ជួ​ម​បង​មួយ​ភ្លេ​តម​ក។ ជនរង​គ្រោះឮ​ដូច្នោះ​បានមក​ជួប​តាម​ការ​ណាត់​ដោយបាន​ឲ្យ​មិត្តភក្តិ​ជិះ​ម៉ូតូឌុប មក​ភ្លាម។ ពេលមកដល់ បន្ទប់​ផ្ទះសំណាក់​ខាងលើ​ជនរងគ្រោះ​បាន​ដើរ​ចូលទៅ​បន្ទប់​ដែល​បាន​ណាត់ជួប​ ហើយពេលដែលរុញ​ទ្វារ​ចូលទៅ​ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​ច្របាច់កជនរងគ្រោះ ហើយ​យក​កូនកាំបិត​ស្នៀត​ភ្ជង់​ទៅ​លើ​ជនរងគ្រោះ ដើម្បី​ប្លន់ យក​ទ្រព្យសម្បត្តិ ​។ ខ​ណះ​នោះ​ជនរងគ្រោះ​ភ័យ​ពេក​មិន​ហ៊ាន​ស្រែក ក៏​បណ្ដោយឲ្យ​ជនសង្ស័យ​ចេញមកក្រៅ​រួច​ឡើង​ជិះ​ម៉ូតូ​កង់​បី​គេចខ្លួន​ទៅ​បាត់​តែម្ដង​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​កង​រាជ​អា​វុ​ត្ថ​ខណ្ឌ​សែន​សុខ ​នាំខ្លួន​និង​ដាក់ពាក្យ​បណ្ដឹង​និង​សួរនាំ​បន្ត​ ​ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​និង​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​B/