ស្គាល់គ្នា​៥​ខែ ​នាំ​ដេក​ផ្ទះសំណាក់​២​យប់​ បាន​២​ដង ​ប្តឹង​នគរបាល​ឃាត់ខ្លួន​

286
ចែករម្លែក

ដោយៈ​ចាន់តូ​:​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ ​បាន​លួចលាក់​បង្កាត់​ស្នេហ៍​ជាមួយ​ក្មេងស្រី​អ​នីតិ​ជន ​រហូត​ឈានទៅដល់​នាំចូល​ផ្ទះសំណាក់​រួមភេទ​បាន​ម្តង​មិន​អី​ ស្រាប់តែ​លើ​ក​ទី​២​បែកធ្លាយ​ដល់​ឪពុកម្តាយ​ខាង​ស្រី​ ប្តឹង​នគរបាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងា​ច​ថ្ងៃទី​១៦​ខែសីហា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ​លី ​គីម​ឆាយ អាយុ​២២​ឆ្នាំ​​ មុខរបរ​លក់​ពោតឆា ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ង ស ព ​អាយុ​១៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​តា​មកា​រៀបរាប់​ពី​បុរស​ជា​ជនសង្ស័យ​ បាន​ឲ្យ​ដឹងថា រូបគាត់​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើ​យ តែ​ប្រពន្ធ​ស្នាក់​នៅឯ​ខេត្ត​ព្រះសីហនុ ​តែ​គាត់​មក​រស់នៅ​ភ្នំពេញ​ ដើម្បី​ប្រកប​របរ​លក់​ពោត​ឆា ។


​បុរស​ខាង​លើបាន​បន្តថា រូបគាត់​និង​ក្មេងស្រី​រងគ្រោះ​បាន​ទំនាក់ទំនង​គ្នា​អស់​រយៈពេល​៥​ទៅ​៦​ខែ​មក​ហើយ ​ដោយ​ភាគី​ខាង​ស្រី​មិនដឹងថា​គាត់​មាន​ប្រពន្ធ​កូន​ទេ ។ នៅ​យប់​ថ្ងៃទី​១១​ ខែសីហា ឆ្នាំ​២០១៩ ពួកគេ​ទាំង​២​នាក់​បាននាំគ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយកន្លែង​នៅមុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង និង​បាន​ព្រមព្រៀង​រួម​រ័ក​បាន​ម្តង។​លុះ​ព្រឹក​ឡើ​ង​ក៏​បែក​គ្នា​ទៅផ្ទះ​រៀងខ្លួន​។ លុះ​នៅ​យប់​ថ្ងៃទី១៥ នាង​បាន​ឆាត​ហៅ​ឲ្យ​គាត់​ទៅយក​ដើម្បី​ដេក​នៅផ្ទះ​សំណាក់​ដដែល និង​ព្រមព្រៀង​រួម​រ័ក​បាន​ម្តងទៀត​​ ​រហូតដល់​ព្រឹក​រូបគាត់​បាន​ចេញពីផ្ទះ​សំណាក់​មុន​។
​ដល់​ម៉ោង​១១​ ទើ​ប​នាង​ហៅ​ទៅ​យកមក​ផ្ទះ​វិញ ស្រាប់តែ​បែកធ្លាយ​ដល់​ឪពុកម្តាយ​ខាង​ស្រី​ប្តឹង​នគរបាល​ឃាត់ខ្លួន​តែម្តង​។​


​បើតា​មកា​ររៀបរាប់​ពី​ភាគី​ខាង​ក្មេងស្រីរងគ្រោះ​បាន​ឲ្យ​ដឹងថា រូបនាង​បាន​ទាក់ទង​ជាមួយ​បុរស​ខាង​លើបាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ ​ដោយ​មិនដឹងថា បុរស​ខាង​លើមាន​ប្រពន្ធ​កូន​ទេ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅអធិការ​ដ្ឋាននគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​Ha