ស្គាល់​ទំពាំង​បារាំង​ឬ​អត់​? វា​ល្អ​ណាស់​សម្រាប់​សុខភាព​រាងកាយ អាច​ទប់ស្កាត់​ជំងឺ​ទាំងនេះ​!

1423
ចែករម្លែក

​នៅ​ប្រទេស​កម្ពុជា ទំពាំង​បារាំង មិនសូវ​ជា​សម្បូរ​ណាស់ណា​ទេ ដោយសារ​វា​ជា​ប្រភេទ នៃ​ដំណាំ​ថ្មី​មួយ​។ ទំពាំង​បារាំង ជា​ប្រភេទ​នៃ​បន្លែ​ដែល​អាច​យកទៅ​ច្នៃ​ធ្វើជា​ម្ហូប​បាន​ច្រើន​មុខ ហើយ​កំពុង​ទទួលបាន​ការពេញនិយម​គួរ​ឲ្យ​កត់សម្គាល់​នាពេល​បច្ចុប្បន្ន​។
​ទោះជា​ធ្លាប់​ទទួលទាន ប៉ុន្តែ​អ្នក​ដែល​ចាប់អារម្មណ៍​ដឹង​អំពី​អត្ថប្រយោជន៍​របស់​បន្លែ​នេះ ចំពោះ​សុខភាព​ឡើយ​! អត្ថបទ​នេះ នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​មូលហេតុ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​អ្នក គួរ​ចាប់ផ្ដើម​ទទួលទាន​ទំពាំង​បារាំង ៖

១. ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​
​ទំពាំង​បារាំង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន K ដែលមាន​ប្រសិទ្ធិភាព​ជួយ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ និង​ថែមទាំង​បង្កើន​ការ​ស្រូបយក​នូវ​ជាតិ​កាល់ស្យូម​ទៀតផង​។ ដូច្នេះ​ទំពាំង​បារាំង គឺជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​ពុក​ឆ្អឹង​។​

២. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
​តាមរយៈ​បរិមាណ​នៃ​ជាតិ​ស​សៃ​ដែលមាន​ផ្ទុក ការទទួល​ទាន​ទំពាំង​បារាំង​ជាប្រចាំ គឺ​ប្រសើរ​ណាស់​ក្នុង​ការជួយ​គ្រប់គ្រង​ចលនា​នៃ​ពោះវៀន និង​កម្ចាត់​ទប់ស្កាត់​បញ្ហា ទល់លាមក​។ ជាតិ​ស​សៃ​ក៏​ជួយ​លើកកម្ពស់​ការរំលាយ​អាហារ​ត្រឹមត្រូវ ក៏ដូចជា​រក្សា និង​បង្កើន​បាក់​តេ​ី​ល្អៗ​ក្នុង​ពោះវៀន​។ អ្នកជំនាញ​ជាច្រើន​បាន​ឲ្យ​ដឹងថា របប​អាហារ​ដែល មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​

៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
​ការទទួល​ទាន​ទំពាំង​បារាំង​ជាប្រចាំ ក៏មាន​ប្រសិទ្ធិភាព​អាចជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក​ដ៏​សាហាវ​បាន​ផងដែរ​។ នោះ​ក៏​ព្រោះតែ​បន្លែ​នេះ​មាន​សារធាតុ​ស៊ុ​ល​ផួ​រិច ដែល​ជួយ​ទប់ស្កាត់​ជាតិពុល​ដែល​បង្ក​ជំងឺមហារីក និង​ទប់ស្កាត់​ការ​រលាក​ផ្សេងៗ​ដែល​ផ្សារ ភ្ជាប់​ទៅនឹង​ការវិវត្ត​នៃ​ជំងឺមហារីក​។​

៤. ទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​សម្រាលកូន​មុន​កំណត់
​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ដាក់បញ្ចូល​ទំពាំង​បារាំង​ក្នុង​របប​អាហារ​។ បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ ទៅដោយ​ជាតិ folate ដែលជា​សារធាតុចិញ្ចឹម​ជួយ​ទប់ស្កាត់​ការ​សម្រាលកូន​មុន​កំណត់​។ លើសពីនេះទៅទៀត ការរួមបញ្ចូល​ទំពាំង​បារាំង ក៏​ជួយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក ដែលជា​បញ្ហា​មួយ​ងាយ​នឹង​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​។​

៥. បង្កើន​សុខភាព​ភ្នែក​
​វីតាមីន A នៅក្នុង​ទំពាំង​បារាំង គឺជា​សារធាតុ​អុកស៊ីតកម្ម​មួយ​ដែលមាន​អត្ថប្រយោជន៍ ណាស់​សម្រាប់​សុខភាព​ភ្នែក​។ វីតាមីន A មាន​ប្រសិទ្ធិភាព​ជួយ​ទប់ស្កាត់​ការបំផ្លាញ ដល់​រ៉េ​ទីន​ភ្នែក ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ផ្សេងៗ​ផងដែរ​៕ ដោយ: health.com.kh