ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ដែល​ស្លាប់​ម្នាក់ របួស​ម្នាក់ ដោយ​រថយន្ត​និង​ម៉ូតូ​បុក​គ្នា នៅ​សង្កាត់​ម្កាក់​

1435
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ និង​ម៉ូតូ កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​៥៦ មុខ​វត្ត​ម្កាក់​ភូមិ​សង្កាត់​ម្កាក់ ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បង្ក​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​

​លោក​វរសេនីយ៍ សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​រវាង​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​ឪពុក​ជា​អ្នកបើកបរ​បាន​របួស​ស្រាល ឯ​កូនប្រុស​ជា​អ្នករួមដំណើរ​បាន​ស្លាប់​ភ្លាមៗ​។​

​លោក​បន្តថា មុនដំបូង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ស្លាក​លេខ​បន្ទាយមានជ័យ 1L 3634 បើកបរ​ដោយ​ឈ្មោះ រស់ សា​រឹទ្ធិ ហៅ​ដូ​ស ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​មាន​ឌុប​កូន​ម្នាក់​ឈ្មោះ រស់ បូរី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។ អ្នក​ទាំង​២​មាន​លំនៅ​ភូមិ​/​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ឆ្លងថ្នល់​បត់​ឆ្វេង​ទៅ​ត្បួ​ង បុក​ប៉ះចំ​កាង​កង់​មុខ​រថយន្ត​ហ៊ីយ៉ាន់ដាយ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហេង លីន​ដា ហៅ​ចិន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ លំនៅ​ភូមិ​វាល​ទ្រា​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​។ គ្រោះថ្នាក់​នោះ បណ្តាល​ឲ្យ​កូនប្រុស​ជា​អ្នករួមដំណើរ​បាន​ស្លាប់​ភ្លាមៗ​។ រីឯ​ឪពុក​ជា​អ្នកបើកបរ​ម៉ូតូ​បាន​រងរបួស​ស្រាល​។ ចំ​ណែ​ល​ម៉ូតូ​បាន​ខូចខាត​ស្រាល និង​រថយន្ត​ក៏​ខូចខាត​ស្រាល​។​

​លោក សួន នី​ប៉ូ បន្តថា គ្រោះថ្នាក់​នោះ​បណ្តាលមកពី​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ឆ្លងផ្លូវ ដោយ​មិន​មើល​ឧបសគ្គ ពោលគឺ​ម៉ូតូ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព និង​សង្ស័យ​ស្រវឹង (​ឆ្លងថ្នល់​មិន​មើល​ឧបសគ្គ​)​។ ប៉ុន្តែ​អ្នកបើក​បរបាន​ពាក់មួក​កា​ពារ​សុវត្ថិភាព ឯ​អ្នករួមដំណើរ​អត់​។

ករណីនេះ ពលរដ្ឋ​នៅ​ម្តុំ​នោះ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​នាំមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​កម្លាំង​និង​រថយន្ត​សង្គ្រោះ​របស់​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​ខេត្ត ជួយ​ដឹក​ទៅជូន​គ្រួសារ និង​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ ល​