ដោយៈសម្បត្តិ/កណ្តាលៈ មកដល់ល្ងាចថ្ងៃទី១៧ខែមីនាសមត្ថកិច្ចបានស្រាជ្រាវស្គាល់អត្តសញ្ញាណនារីដែលត្រូវឃាតករកាប់ចិញ្ច្រាំញាត់ចូលធុងក្លាសេទឹកកកហើយ តែជនដៃដល់មិនទាន់ចាប់បាននៅឡើយ។
ប៉ូលិសបានឲ្យដឹងថា សពនារីរងគ្រោះឈ្មោះ ឃឿន ធានី អាយុ២៩ ឆ្នាំស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម។សពក៏ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើ បុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។បើទោះយ៉ាងណា សមត្ថកិច្ចមិនទម្លាយពីតម្រុយនៃមុខសញ្ញាឃាតករនៅឡើយ ព្រោះជាការសម្ងាត់ក្នុងស៊ើបអង្កេត។
គួររំឭកថា ឃាតករបានកាប់សម្លាប់នារីរងគ្រោះជាច្រើនកាំបិត រួចញាត់ចូលក្នុងធុងក្លាសេទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៦ ខែមីនា បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រះគន្លង ដោយមានការសង្ស័យ ក៏បានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឲ្យមកពិនិត្យ។ពេលប៉ូលិសបើកក៏ឃើញសពក្នុងនេះតែម្តង៕MN