ស្គាល់​អត្តសញ្ញាណ​ហើយ សាកសព​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ គឺ​ពិតជា​តៃកុង​ឡាន​កុងតឺន័រ​ដែល​បើក​ធ្លាក់​ទឹកទន្លេ​

1029
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ដល់​ព​ល​រដ្ឋ​ចោមរោម​មើល និង​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច ខណៈដែល​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​រសាត់​មកជា​ប់ក​ញ្ជែ​ត​នោះ ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​ប្រាកដ​មែន​។​

​ការប្រទះឃើញ និង​បង្ក​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ក្បាលស្ពាន​ខាងកើត​ឈៀង​ខាងជើង ស្ថិត​ក្នុងភូមិ បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​បើ​យោងតាម​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា សាកសព​ដែល​ពលរដ្ឋ​ប្រទះឃើញ​នោះ ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ​ពិតប្រាកដ​មែន ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​កាលពី​ថ្ងៃទី​២០​សីហា ពីព្រោះ​បុរស​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ម្សិលមិញ​ប្រាប់ថា ខ្លួន​ជា​ព្រូ​រថយន្ត​តែប៉ុណ្ណោះ​។​

​នៅ​កន្លែងកើតហេតុ ក៏មាន​តំណាង​ខាង​ក្រុមហ៊ុន​រថយន្ត​មក​ប្រាប់ថា មិនអាច​ទាក់ទង​ទៅ​តៃកុង ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​កាលពី​ម្សិលមិញ​បាន​នោះដែរ​។ បន្ទាប់ពី​សមត្ថកិច្ច​យក​ទូក​អូស​សព​មកលើ​គោក ឆែកឆេរ​រកមើល​ឃើញ​កាបូបដៃ ក្នុង​ហោប៉ៅ ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​មានឈ្មោះ ហួត កំណត់ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ស​ន្សំំ​កុសល​២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំំ​ពេញ​។​

​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​លើ​សាកសព​រួចមក សមត្ថកិច្ច​អះអាងថា ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ ដែល​ជួប​ចរាចរណ៍​កាលពី​ម្សិលមិញ​ពិតប្រាកដ​មែន​។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅខាង​ក្រុមគ្រួសារ ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

#