ស្ងាត់ៗ​លេច​ព័ត៌មាន​ពិធីករ​អ៊ាង គង្គា ជា គ្រូទាយ​ល្បី​លាក់​មុខ​

645
ចែករម្លែក
  • 2
    Shares

ភ្នំពេញ​៖ ពិធីករ​រូប​សង្ហា របស់​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន លោក អ៊ាង គង្គា ត្រូវបាន​ម្ចាស់ ផលិតកម្ម កេស​រ៉ា គឺ​អ្នកស្រី សរ​ កេស​រ៉ា ទម្លាយ​ឱ្យដឹងថា លោក គង្គា​ជា​គ្រូទាយ​ល្បី​ដែល​ពូកែ មើល ឃើញច្បាស់ៗ និង​ស័ក្តិសិទ្ធិ​។

ស្ងាត់ៗ ស្រាប់តែ​បែកធ្លាយ ព័ត៌មាន​ដែល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​លោក អ៊ាង គង្គា ក្រៅពី​អាជីព ជា​អ្នកសារព័ត៌មាន និង​ជា​ពិធីករ ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន (CTN) លោក​ក៏​ជា​គ្រូទាយ ពូកែ​មួយ រូប តែ​លោក​លាក់​មុខ​មិនដែល បង្ហាញ និង​អួតអាង​អ្វី​ឡើយ​។
​ ​
​បើតាម​ព័ត៌មាន​មួយ​ដែល ត្រូវបាន​តារា​សម្តែង​ជើងចាស់ អ្នកស្រី សរ កេស​រ៉ា បាន​បង្ហើប​ឱ្យ ដឹងថា នេះ​ជា​លើកទីមួយ​ហើយ ដែល​អ្នកគ្រូ បាន​ជួប និង​ដឹងថា ពិធីករ​លោក អ៊ាង គង្គា ជា​គ្រូទាយ ព្រោះតែ​កន្លងមក ធ្លាប់មាន​អ្នក ស្គាល់​អ្នកគ្រូ​ច្រើន​ទៅរក​លោក ឱ្យជួយ​ទស្សន៍ទាយ​មើល​រាសី និង ជួយ​ជាច្រើន​ទៀត​។ ជាមួយនឹង ការឆ្លើយតប​មកវិញ គឺ​អ្នក​ដែល​ទៅ មើល​ពឹងពាក់​លោក គឺ​ទទួលបាន ជោគជ័យ ទើប​មាន​ភាពជឿជាក់​លើ​។

អ្នកស្រី សរ កេស​រ៉ា បាន​ប្រាប់ ទៀតថា លោក អ៊ាង គង្គា គឺជា​គ្រូ ទាយ​មួយរូប ដែលមាន​បារមី ពូកែ​ស័ក្តិសិទ្ធិ​ឃុំគ្រង​លោក ហើយ​កន្លងមក​ធ្លាប់មាន​អ្នក​ទៅរក​ទាយ​ច្រើន​គ្នា​។​
​ ​
លោក អ៊ាង គង្គា បាន​បកស្រាយ​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ឱ្យដឹងថា រឿង​បែបនេះ លោក​មិន អាច​និយាយ​អ្វី​ច្រើន​បានឡើយ​។ ព្រោះ​រឿង​ជំនឿ និង​រឿង ទស្សន៍ទាយ គេ​ត្រូវ​លាក់បាំង និង​មិនឱ្យ​អួតអាង នោះទេ​។ ចំណែក​ព័ត៌មាន​ល្បី​ថា លោក​ផ្ទាល់​ជា គ្រូទាយ​ពូកែ​ស័ក្តិសិទ្ធិ និង​ធ្លាប់​ទស្សន៍ទាយ គេ​ច្រើន​កន្លង មក​នោះ លោក​សូម​មិន​បកស្រាយ អ្វី​ឡើយ​។​

សូមបញ្ជាក់ថា ជាទូទៅ ទស្សនិកជន​តែងតែ​បានឃើញ​លោក អ៊ាង គង្គា បង្ហាញ​វត្តមាន​នៅលើ ឆាក​កម្មវិធី​ផ្សេងៗ​ជា​អ្នកសារព័ត៌មាន​បែប​ធម្មតាៗ ។ ក៏ប៉ុន្តែ​លោក​មិន ដែល​ទម្លាយ​រឿង ជីវិត​ឯកជន និង ជាពិសេស​រឿង​ចេះ​ទស្សន៍ទាយ​ជា សាធារណៈ​នោះទេ ៕ ដោយ​: បូ​រិ​ន​

#