ស្ងាត់ៗ​សន​វិ​ជ្ជ​បុត្រ​ដឹក​ដៃ​អតីត​តារា​សម្តែង​ថាច​ផល្លា​ចែក​អំណោយ​ចាស់ៗ​នៅ​ភ្នំ​តា​ម៉ៅ​

524
ចែករម្លែក
  • 36
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ស្ងាត់ៗ​ស្រាប់តែ​តារាចម្រៀង​លោក​សន​វិ​ជ្ជ​បុត្រ​បាន​ដឹក​ដៃ​អតីត​តារា​សម្តែង​កញ្ញា​ថាច​ផល្លា​ដែល​រស់នៅ​អាមេរិក​មក​ចុះ​ចែក​អំណោយ​ចាស់ៗ​នៅ​ភ្នំ​តា​ម៉ៅ​។​ដោយ​ចម្លែក​រង​ការចោទប្រកាន់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​។​

ខណៈ​តារា​ពីរ​សុទ្ធតែ​លីវ​នោះ​មហាជន​និង​អ្នកគាំទ្រ​បានឃើញ​លោក​សន​វិ​ជ្ជ​បុត្រ​និង​កញ្ញា​ថាច​ផល្លា​ស្រាប់តែ​មក​ស្និត​ស្នាល​នឹង​គ្នា​និង​ឧស្សាហ៍​មក​ស្រុក​ខ្មែរ​ជួប​លោក​សន​វិ​ជ្ជ​បុត្រ ។

​អតីត​តារា​សម្តែង​កញ្ញា​ថាច​ផល្លា​ដែល​រស់នៅ​សហរដ្ឋអាមេរិក​និង​តារាចម្រៀង​សន​វិ​ជ្ជ​បុត្រ​ស្រាប់តែ​លេចមុខ​ក្នុងការ​ចែកទាន​ជាថ្មី​ដល់​ចាស់ជរា​និង​ក្មេងៗ​ក្រីក្រ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ក្រោយពី​អវត្តមាន​ពួកគេ​ជាច្រើន​ខែ​មកហើយ​ក្នុង​កិច្ចការ​មនុស្សធម៌​។​

​លោក​សន​វិ​ជ្ជ​បុត្រ​និង​កញ្ញា​ថាច​ផល្លា​បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា​ពួកគេ​គ្រាន់តែ​ជា​មិត្ត​ភ័​ក្ត​រាប់អាន​គ្នា​ធម្មតា​គ្មាន​ទំនាក់ទំនង​ស្រលាញ់គ្នា​អ្វី​ឡើយ​។​ម្យ៉ាង​ពួកគេ​ស្គាល់​រាប់​ឆ្នាំ​មកហើយ​ការដែល​បង្ហាញមុខ​ជាថ្មី​នៅលើ​ទឹកដី​នៃ​តំបន់រ​ម្មណ៍​យ​ដ្ឋា​ន​ភ្នំ​តា​ម៉ៅ​គ្រាន់​ចង់​ធ្វើបុណ្យ​និង​ចង់​ជួបជុំគ្នា​ដើម្បី​ចែកទាន​ជា​អាហារ​ភេសជ្ជៈ​និង​ថវិការ​ទៅដល់​ជនក្រីក្រ​កុមារៗ​និង​ប្រគេន​ជូន​ទេយទាន​ដល់​ព្រះសង្ឃ​និង​យាយជី តាជី​នៅ​តំបន់​នោះ តែប៉ុណ្ណោះ​។​

​កញ្ញា​ថាច់​ផល្លា​បាន​បញ្ជាក់ថា​នាង​បាន​មកលេង​ប្រទេស​កម្ពុជា​ប្រមាណ​៤​ខែ​មកហើយ​ហើយ​នាង​គ្រោង​នឹង​វិលត្រឡប់​ទៅវិញ​នៅ​ចុងខែ​កុម្ភៈ​នេះ​។​នាង​បន្តថា​ការ​ប្រគេន​និង​ចែកទាន​នៅ​ថ្ងៃ​ពេលនេះ​គឺ​ស្រប ថ្ងៃ​ខួបកំណើត​របស់​នាង​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ផងដែរ​។​នាង​ថា​ចង់​ធ្វើ​រឿង​ល្អៗ​ដើម្បី​ជាការ​ចងចាំ​ថ្ងៃ​ពិសេស​នេះ និង​មុនពេល​នាង​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​ចុងខែ​កុម្ភៈ​នេះ​។

អតីត​តារា​សម្តែង​រូបនេះ​បញ្ជាក់ថា​នាង​មិនមាន​គម្រោង​វិល​រក​ការសម្តែង​ដែល​នាង​ធ្លាប់ធ្វើ​ខ្លះៗ​ពីមុនមក​ទេ​គឺ​មក​ស្រុក​ខ្មែរ​ដើម្បី​កម្សាន្ត​តែប៉ុណ្ណោះ​ហើយក៏​ឆ្លៀត​ធ្វើ​រឿង​ល្អៗ​ខ្លះ​ដើម្បី​ជា​បុណ្យ​កុសល​និង​ការតាំង​ចិត្ត​ឲ្យ​បាន​ជ្រះថ្លា​ហើយ​នាង​ពិតជា​សប្បាយចិត្ត​ដែល​បានមក​ធ្វើ​កម្មវិធី​នេះ​ដោយ​ផ្ទាល់ដៃ​។

​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​M​លោក​សន​វិ​ជ្ជ​បុត្រ​ដែល​បាន​ចូលរួម​ការចែក​ទាន​នេះ​បាន​បញ្ជាក់ថា លោក​បាត់​មុខជា​ច្រើន​ខែ​ជាមួយនឹង​ការងារ​សប្បុរសធម៌​ព្រោះតែ​មមាញឹក​នឹង​ការងារ​រកស៊ី ហើយ​សូម្បី​ការងារ​សិល្បៈ​ក៏​មិនមាន​ពេល​ប្រឡូក​នោះដែរ​។​

លោ​កថា​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​លោក​បានមក​ចែកទាន​នៅទីនេះ​ដែល​លោក​និង​សិល្បករ​ជាច្រើន​ធ្លាប់​បានរៀបចំ​កម្មវិធី​ស្រដៀង​គ្នា​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ លោ​កថា​អ្វីដែល​ប្រគល់ជូន​ពួកគាត់​នៅពេលនេះ​មាន​ប្រមាណ​ជិត​២០០​កញ្ចប់​ដែលមាន​ទាំង​អាហារ ភេសជ្ជៈ​ក្រមា​និង​ថវិកា​មួយចំនួន​។​

លោក​បាន​ប្រាប់ថា​ទោះ​រវល់​ខ្លាំង​ក៏​លោក​ត្រូវតែ​ឆ្លៀត​ពេលខ្លះ​ដើម្បី​រៀបចំ​កម្មវិធី​បែបនេះហើយ​លោក​បាន​សម្តែង​អារម្មណ៍​សប្បាយចិត្ត​ក្រោយពី​បាន​សង្កេតឃើញ​ពី​ការ​ឈឺឆ្អាល​ចូលរួម​សកម្មភាព​មនុស្សធម៌​កាន់តែច្រើន​បន្តបន្ទាប់​ពី​សំណាក់​សប្បុរសជន​នានា​ដែល​ឆ្លុះបញ្ចាំង​ពី​ការចេះ​ចែករំលែក កសាង​អំពើ​ល្អៗ​ក្នុងសង្គម​ផងដែរ​។

​ក្រៅពី​ការងារ​សប្បុរសធម៌​តិចតួច​នេះ​លោក​ក៏មាន​គម្រោង​ក្នុងការ​ចូលរួម​សកម្មភាព​សង្គម​មួយចំនួនទៀត​ដែល​លោក​នឹង​បញ្ជាក់ជូន​នៅពេល​ក្រោយ​។ លោក​ក៏បាន​សរសើរ​ពី​ទឹកចិត្ត​របស់​កញ្ញា ថាច់ ផល្លា​ដែល​បាន​ចែករំលែក​ពេលវេលា​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ឆ្លៀត​រៀបចំ​ការងារ​មនុស្ស​ធម៌​ខ្លះៗ​នេះ​ឡើង បើទោះបីជា​នាង​ធំធាត់​នៅលើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​ក្តី​៕S/​