ស្ងាត់ៗ​ស្រុក​កែវ​សីមា​ឆ្មក់​ចាប់បាន​គ្រឿងញៀន​២០​កញ្ចប់​ធំ​តូច​

307
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ស្ងាត់ៗ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឆ្មក់​ចាប់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់​រួមទាំង​ថ្នាំញៀន​ដល់​ទៅ​២០​កញ្ចប់​ធំ​តូច​។​ការចាប់​មុខសញ្ញា​ជនសង្ស័យ​នោះ​គ្រា​ដែល​កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រែ​ខ្ទុ​ម​កំពុង​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦A​ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្អេ​រ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​យប់​ថ្ងៃទី​១៦​កក្កដា​កន្លងទៅ​។​

​ជនសង្ស័យ​ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​បន្ត​ប​ញ្ជួ​ន​ទៅ​អយ្យការ​អម​សាលាដំបូង​ដើម្បី​បន្ត​នីតិវិធី​នៅ​ថ្ងៃទី​១៨​កក្កដា​ឆ្នាំ​២០១៩​នេះ​។​ជនសង្ស័យ​ឈ្មោះ​ដូង​សុខ​លីន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​ភូមិ​ស្មោង​ឃុំរ​ងាង​ស្រុក​ត្បូងឃ្មុំ​ខេត្តកំពង់ចាម​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​វត្ថុតាង​ដែល​ឃាត់​បាន​រួមមាន​៖១​សារធាតុ​សង្ស័យថា​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា ក្រាម​ពណ៌​ស​ថ្លា ចំនួន​២០​កញ្ចប់​។​ក្នុងនោះ​១​កញ្ចប់​ធំ​/១៨​កញ្ចប់​ធំ​ល្មម​/១​កញ្ចប់​តូច​។​២- ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនធំ ។​៣- ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​។​-​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង ។​៥-​ម៉ូតូ​ចំនួន ១ គ្រឿង ។​

​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​លោក​ស៊ុន​ប៊ុនធឿន​បាន​បញ្ជាក់ថា​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ហើយ​និង​ប​ញ្ជួ​ន​ទៅ​ស្ថា​ប័ណ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៨​កក្កដា​ជាមួយ​វត្ថុតាង​ជា​គ្រឿងញៀន​មាន​ទម្ងន់​សរុប ៥៦,៩៕S/​