ស្ងាត់ៗ​! ខាត់ សុ​ឃីម ទទួល​តម្លៃ​ខ្លួន​១០​ម៉ឺន​ដុល្លារ​ក្នុងការ​តំណាង​ផលិតផល​ទឹក​សុទ្ធ​

1033
ចែករម្លែក

​ស្ងាត់ៗ​ក៏​ធ្លាយ​ព័ត៌មាន​ផ្លូវការ​ពី​ក្រុមហ៊ុន​ទឹក​សុទ្ធ​មួយ​ថា​អ្នកនាង ខាត់ សុ​ឃីម ទើបតែ​បាន​កុងត្រា​ធ្វើជា Brand Ambassador ដែល​តារា​ល្បី​រូបនេះ​ស៊ីថ្លៃ​រហូតដល់​រង្វង់​១០​ម៉ឺន​ដុល្លារ ជា​រឿង​មួយ​គួរអោយ​សរសើរ​សម្រាប់​តម្លៃ​ខ្លួន​ថត​ស្ព​ត​មិនធម្មតា​មួយ​នេះ ។​

​នេះ​ជា​លើក​ទី​១ ដែល​អ្នកនាង​បាន​ក្លាយជា​តំណាង​ផ្ដាច់មុខ​របស់​ផលិតផល​ធំ​មួយ​ខណៈដែល​នេះ​ជា​ក្រុមហ៊ុន​ទឹក​សុទ្ធ​ធំ​មួយ​នេះ​ហ៊ាន​
​ជះ​លុយ​រហូតដល់​រង្វង់​១០​ម៉ឺន​ដុល្លារ ដើម្បីអោយ​អ្នកនាង ខាត់ សុ​ឃីម ធ្វើជា​អ្នកតំណាង​ផ្ដាច់មុខ​ពេញ​រយៈពេល​៥​ឆ្នាំ​។ អ្នកនាង​ខាត់ សុ​ឃីម​បាន​អះអាងថា​នាពេល​កន្លងមក​មិន​ដែលមាន​ផលិតផល​ណាមួយ​ជ្រើសអោយ​អ្នកនាង​ធ្វើជា​តំណាង​ផ្ដាច់មុខ ឬ​ហៅថា Brand Ambassador តំណាង​ផលិតផល​រហូតដល់​៥​ឆ្នាំ​នោះទេ ក្រៅពី​អ្នកនាង​បាន​ធ្វើជា​តំណាង​ខ្លួនឯង​ប្រចាំ​នៅក្នុង​សំអាង​ខាត់ សុ​ឃីម​។​

​អ្នកនាង ខាត់ សុ​ឃីម បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ ថា អ្នកនាង​មានការ​ភ្ញាក់ផ្អើល​ដែល​ក្រុមហ៊ុន​ទឹក​សុទ្ធ The Platinum Premium Water ជ្រើស​យក​អ្នកនាង​អោយធ្វើ​កុងត្រា​ដោយ​គ្រាន់តែ​បានឮ​តម្លៃ​ក្នុង​ការងារ​នេះ​ក៏​អរ​ស្ទើរ​និយាយ​
​មិន​ចេញ ដែល​អ្នកនាង​បាន​ចាត់ទុកថា​ទទួលបាន​ទាំំ​ង​កិត្តិយស​ហើយ ថែមទាំង​បាន​តម្លៃ​ខ្លួន​មិនធម្មតា​ទៀត​។

​តារាចម្រៀង​បានបញ្ជាក់​ថា អ្នកនាង​មិនអាច​បង្ហើប​អោយដឹងពី​តម្លៃ​ខ្លួន​ពិតប្រាកដ​ដែល​អ្នកនាង​ទទួលបាន​កុងត្រា​ផ្ដាច់មុខ​ក្នុង​
​រយៈពេល​៥​ឆ្នាំ​ដែល​ទើបបាន​ធ្វើ​នោះទេ​ប៉ុន្តែ​យោងតាម​តំណាង​ក្រុមហ៊ុន​បាន​អះអាងថា​អ្នកនាង​ទទួលបាន​តម្លៃ​ខ្លួន​រហូតដល់​១០​ម៉ឺន​ដុល្លារ ដោយ​ថវិកា​ដែល​អ្នកនាង​ទទួលបាន​នោះ​គឺ​ក្រុមហ៊ុន​ប្រគល់អោយ​ផ្ដាច់ ដោយ​មិនអោយ​ជា​ដំណាក់ៗ​នោះទេ​៕​ដោយ​៖​បូ​រិ​ន​/sn