ស្ងាត់ៗ​…! ម៉េង ប៉ុន​ឡូ បញ្ចេញស្នាដៃ​ភាពយន្ត​ភ័យរន្ធត់ សម្រាប់​ដើមឆ្នាំ​២០១៩

890
ចែករម្លែក
  • 9
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារាចម្រៀង​លោក ម៉េង ប៉ុន​ឡូ ស្រាប់តែ​បាត់​មុខ​មួយរយៈ​ធំ ការពិត​ស​ង្ងំ​ផលិត​ភាពយន្ត​បែប​ភ័យ​រន្ធ សម្រាប់​ដើមឆ្នាំ​២០១៩ ជូន​ទស្សនិកជន​ទស្សនា​ឱ្យ​ប្លែក​អារម្មណ៍​។

​រឿង “​ចិញ្ចៀន​” របស់លោក ម៉េង ប៊ុន​ឡូ កាន់តែ​ជិត​មកដល់​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ហើយដោយ ស្នាដៃ​បើកឆាក​ស្វាគមន៍​សករាជ​ថ្មី​២០១៩ លោក​បាន​រំពឹងថា ពិតជា​ប្លែក រីឯ​តួលេខ​ទស្សនិកជន ដែល​ចង់​ទិញ​សំបុត្រ​ទស្សនា ក៏​កាន់តែ​សម្បូរ​ឡើង​។​

​ភាពយន្ត​នេះ កំពុង​ទាក់ទាញ​អ្នកគាំទ្រ​ខ្លាំង នេះ​បើតាម​ការបញ្ជាក់​របស់​ផលិតករ លោក ម៉េង ប៊ុន​ឡូ​។ លោក បាន​អះអាងថា ភាពយន្ត​រឿង “​ចិញ្ចៀន​” គឺជា​ស្នាដៃ​មួយ ដែល​លោក​រំពឹង​យ៉ាងខ្លាំង ព្រោះ​ជា​ភាពយន្ត​មួយ​រឿង​នឹង​បង្កប់​ដោយ​រសជាតិ​ច្រើន ដោយ​ឆ្លុះបញ្ចាំង​ពី​ជីវិត​របស់​កុលសម្ព័ន្ធ​មួយក្រុម​នៅក្នុង​ប្រទេស​កម្ពុជា និង​ជំនឿ​របស់​ជនជាតិភាគតិច ដោយមាន​បញ្ចូល​នូវ​ការអប់រំ​ជាច្រើន​ផងដែរ ក្រៅពី​ឈុត​ឆាក​កាច​សាហាវ​ស្នេហា​ជូរចត់ និង​កំប្លែង​។​

​រឿងនេះ​ជា​កំប្លែង និង​ភ័យរន្ធត់​គឺ​រឿង “​ចិញ្ចៀន​” ដែល​ដឹកនាំ​ផលិត​ដោយ​លោក ម៉េង ប៊ុន​ឡូ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​មុន​ថ្ងៃ​ចាក់​បញ្ចាំង​។ ចាប់អារម្មណ៍​ព្រោះតែ​ឈុត​ឆាក​ខ្លី​(Trailer) នៃ​ភាពយន្ត​នេះ​បានបង្ហាញ​ពី​ឈុត​ឆាក​ភ័យរន្ធត់ និង​តំបន់​ព្រៃភ្នំ​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត នៅ​កម្ពុជា​។​

​ដូចនេះ​បងប្អូន​ទស្សនិកជន​ត្រៀមខ្លួន​ទទួលយក​ស្នាដៃ​ថ្មី​របស់លោក ម៉េង ប៊ុន​ឡូ ហើយ​រឿង «​ចិញ្ចៀន​» នឹង​ចាក់​បញ្ចាំង​នា​ថ្ងៃទី​៣ មករា ២០១៩ នា​រោងភាពយន្ត​លេ​ជេន​គ្រប់​សាខា ហើយ​បើ​ចង់​ជួប​តួ​សម្តែង នៅ​ថ្ងៃ​សម្ពោធ ទី​២ មករា ២០១៩ នៅ​លេ​ជេន បឹងកក់ រាជធានី​ភ្នំពេញ​៕ ល​