ស្ងាត់ៗ កែវ បូរ៉ា សម្រេចចិត្ត​ចូល​សិល្បៈ​វិញ​

1929
ចែករម្លែក
  • 15
    Shares

ភ្នំពេញ​៖ តារា​សម្តែង កែវ បូរ៉ា​បន្ទាប់ពី​ផ្អាក​សិល្បៈ មួយរយៈ​ធំ​តារា សម្តែង​រូប នេះ​ក៏​គ្រោង​នឹង​ចូល ខ្លួន​ត្រឡប់ មក​បម្រើ​អារម្មណ៍​ទស្សនិកជន វិញ​ហើយ នាពេល​ខាង មុខ​ឆាប់ៗ​នេះ​។ បុរស​សង្ហា អតីត​ហ្វ្រេស​ស៊ី​ប៊​យ​លេខ​១ និយាយថា ការវិលត្រឡប់​មកវិញ​គឺ​ដើម្បី​ស្តារ​ប្រជាប្រិយភាព ដែល​បាន​កប់ ចោល​មួយរយៈ​ធ្វើឱ្យ​លោក​នឹករលឹក​ដល់​ការងារ​ដែល​ធ្លាប់ធ្វើ​ពីមុន ។

​ការបង្ហាញ​វត្តមាន​ដ៏​កម្រ របស់​តារា​សម្តែង កែវ បូរ៉ា នៅក្នុង​ថ្ងៃ​ក្រុង​ពាលី រឿង “​អនុស្សាវរីយ៍ ថ្ងៃ​ចូលឆ្នាំ​” របស់​ផលិតកម្ម​មហាហង្ស គឺជា​ការ ប្រកាស​ខ្លួន​ថា លោក​នឹង​វិល​មក​អុកឡុក​ពិភព គុណ​ឡើងវិញ ក្រោយពេល ដែល​តារា​សម្តែង​មួយ​នេះ​គិតថា មាន អារម្មណ៍​នឹក​ការងារ​ចាស់ៗ ។
​ ​
​បង្ហាញខ្លួន​នៅ​ថ្ងៃ​ក្រុង​ពាលី គឺ​មិនមែនជា​រឿង​ចៃដន្យ ដែល​បុរស សង្ហា​រូបនេះ​មក​ចូលរួម​ឡើយ ពោល លោក កែវ បូរ៉ា បាន​ចុះ​កុងត្រា​ថត​រឿង ថ្មីៗ​រយៈពេល​បួន​ឆ្នាំ ឱ្យ​ផលិតកម្ម​មហាហង្ស​ដែល​គ្រោង នឹង​ផលិត​បន្តបន្ទាប់ គ្នា​។ ហ្វ្រេស​ស៊ី​ប៊​យ បាន​បន្ថែមថា កត្តា​ពីរ ដែល​ធ្វើឱ្យ​លោក​ឈានដល់ ការចុះ​កុងត្រា​មាន​លាយលក្ខណ៍អក្សរ ព្រោះ​យល់ថា ទីកន្លែង​មហាហង្ស​លោក​ធ្លាប់បាន​បំពេញ ការងារ​នៅទីនេះ យូរ​មកហើយ កាលពី​មួយរយៈ​មុន​ទើប អ្នក​នៅទីនេះ​សុទ្ធតែ​ស្គាល់គ្នា​ងាយ​យល់ ចិត្ត​។ ស្រប​ពេលដែល​ស្នាដៃ​រឿង​ខ្មែរ ជាច្រើន​របស់​ផលិតកម្ម​មហាហង្ស​នៅតែ​បន្ត​ដំណើរការ ផង​នោះ ទើប​លោក សម្រេចចិត្ត​តែម្តងទៅ ។​

​ម្យ៉ាងទៀត​រាល់​ការចង់​ចេញ ទៅ​ថតកុន ឬ​ទៅ​សម្តែង​ជូន​ផលិតកម្ម ណា ខាង​ថ្នាក់លើ​មិនបាន ហាម​នោះទេ ដោយ​យើង​មាន​លក្ខខណ្ឌ​មួយ​គឺ​ជម្រាប ជូន​ថ្នាក់លើ ហើយ​គាត់​អនុញ្ញាត​និង កាត់​ភាគរយ​តាម​ហ្នឹង ។
​ ​
​លោក​ក៏​បញ្ជាក់ដែរថា ដំណើរ វិល​មកវិញ មិនមែន​ដើម្បី​ប្រជែង​វ៉ា​អ្នក ជំនាន់​ថ្មី​អ្វី​នោះទេ នេះ​មកពី​គិតថា ស្តាយ​សិល្បៈ និង​ចង់បាន​ការងារ​ថ្មីៗ បន្ថែមទៀត ហើយ​លោក​នឹង​ប្រឹងប្រែង ឱ្យ​ការងារ​ដែលជា​និ​ស យ្ស័​របស់លោក នេះ​ទៅ​មុខជា​លំដាប់​បន្តទៀត តាម​សមត្ថភាព​ដែលមាន ពី​ក្នុង​ខ្លួន​។ ជា ពិសេស នៅពេល​ឃើញ​វិស័យ​ភាពយន្ត ខ្មែរ​កាន់តែ​រីកដុះដាល​កាន់តែ​ធ្វើឱ្យ លោក​ដុះ​ចិត្ត​វិល មករក​អាជីព​ចាស់​នេះ វិញ​តែម្តង​ដើម្បី​រួមចំណែក​ទាំងអស់គ្នា ៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​តារា​សម្តែង កែវ បូរ៉ា​
​តារា​សម្តែង កែវ បូរ៉ា​