ស្ងាត់ៗ ឌួង ហ្សូ​រី​ដា ឡើងផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​ក្រោម​វត្តមាន​តារា​ល្បីៗ​

1102
ចែករម្លែក

​ភ្នំពេញ​៖ ស្ងាត់ៗ​សម្រាប់តែ​តារា​សម្តែង​និង​ជា​ពិធី​ការិនី​អ្នកនាង ឌួង ហ្សូ​រី​ដា បានបង្ហាញ​ពី​សកម្មភាព​ឡើងផ្ទះ​វីឡា​ដ៏​ធំ​របស់​នាង​ដែល​នាង​បាន​អញ្ជើញ​មិត្ត​សិល្បៈ​និង​តារា​ល្បីៗ​ជាច្រើន​នាក់​អបអរ​នាង កាលពី​ថ្មីៗ​នេះ​។​

​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ អ្នកនាង ឌួង ហ្សូ​រី​ដា បានរៀបចំ​ពិធី​ឡើង​វីឡា​ថ្មី​ដោយ​មានការ ចូលរួម​ពី​សំណាក់​មិត្តភក្តិ​ជិតស្និទ្ធ​និង​តារា​ល្បីៗ​ដែលមាន​ដូចជា ច​ន ច័ន្ទ​លក្ខិណា និង គូស្នេហ៍ ហេង ឡុង ,​ស្រី​ស្អាត ពៅ លីដា​, អ៊ឹម ជី់វ៉ា ,​ឪពុក លី ចាន់​សីហា​រួម​នឹង​មិត្តភក្តិ​ជាច្រើន​នាក់ ផ្សេងទៀត​។​

​អ្នកគាំទ្រ​របស់​នាង​និង​មហាជន​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ក្រោយពី​បាន ឃើញ​អ្នកនាង ឌួង ហ្សូ​រី​ដា បង្ហាញ​ពី​ផ្ទះ​វីឡា​ស្កឹមស្កៃ​របស់ខ្លួន​ដោយមាន​ការរៀបចំ​យ៉ាង ស្រស់ ស្អាត​ជាមួយនឹង​គ្រឿង​សង្ហា​រឹម​ទំនើបៗ ដែលមាន​ទីតាំងនៅ​បុរី​ឌឺ​មេគង្គ​រ៉ូយ៉ាល់​ក្នុង តំបន់​ផ្លូវជាតិ​លេខ​៦​។​

​សូមបញ្ជាក់ថា វីឡា​ដ៏​ធំ​របស់​នាង​ក្នុង​បុរី​មួយ​នេះ​មិន​ត្រូវបាន​នាង​បញ្ជាក់​ឡើយ​ប៉ុន្តែ​ផ្ទះ វីឡា​នេះ​ត្រូវបាន​គេ​ដឹង​ជាទូទៅ​ថា ខ្ទង់​២០​ម៉ឺន​ដុល្លារ​ហើយ​មិនទាន់​បូកសរុប​នូវ​តម្លៃ សំភារៈ​ក្នុងផ្ទះ​នៅឡើយ​។ សម្រាប់​ទីផ្សារការងារ​សិល្បៈ​មួយរយៈ​នេះ តារា​ស្រី​នេះ​មិនជា សូវ​ចេញ​លេចមុខ​ចេញ​ច្រើន​ឡើយ ខណៈ​នាង​បែរជា​ចាប់​មុខរប​បលក់​គ្រឿងសម្អាង និង ផលិតផល​រក្សា​សម្រស់​យ៉ាងខ្លាំង​ទៅវិញ​៕ ដោយ​: បូ​រិ​ន​