ស្ងាត់ៗ ឡាវ​ទទួល​រថក្រោះ​ទំនើប​«​ឥន្ទ្រី​ស​T-72B1»​និង​ទិញ​យន្តហោះ​ប្រយុទ្ធ​ពី​រុស្ស៊ី​(វីដេអូ)

1038
ចែករម្លែក
  • 1.2K
    Shares

​នៅក្នុង​កិច្ចព្រមព្រៀង​៣​ភាគី ដែល​ក៏​ពាក់ព័ន្ធ​នឹង​វៀតណាម​ផងដែរ រុស្ស៊ី​កាលពី​ថ្ងៃ​០៩​មករា​បានទទួល​ទំនិញ​រថក្រោះ​សម័យ​សង្គ្រាមលោកលើកទី​២​ធុន​T-34/85 ចំនួន​៣០​គ្រឿង​មកពី​ឡាវ ដែល​ត្រូវ​បានដាក់​ប្រើ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ឡាវ​ចាប់តាំងពី​ឆ្នាំ​១៩៨៧​។​ពួកវា​នឹងចូលរួម​ក្នុង​ក្បួន​ព្យុ​យាត្រា ដាក់​ក្នុង​សារមន្ទីរ​និង​អាច​ត្រូវបាន​​យកទៅ​ថត​ខ្សែភាពយន្ត​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​រដ្ឋ​រុស្ស៊ី​។​

​ទូរទស្សន៍​TV Zvezda​របស់​ក្រសួងការពារជាតិ​រុស្ស៊ី បាន​រាយការណ៍​ថា រថក្រោះ​T-34s​ដែល​នៅ​លាប​រូប​ទង់ជាតិ​ឡាវ​នៅឡើយ បាន​មកដល់​កំពុងផែ​វ្ល៉ា​ឌី​វ៉ូ​ស្តុក​របស់​រុស្ស៊ី​​កាលពី​ថ្ងៃ​៩​មករា​។​ពួកវា​នឹងត្រូវ​បញ្ជូន​ទៅកាន់​ទីក្រុង​ណា​រ៉ូ​-​ហ្វូ​មីន​ក៍ ដែលជា​ទីតាំង​កងពល​រថក្រោះ​។​

​រូបភាព​ក្នុង បណ្តាញ​សង្គម​កាលពី​ខែ​មុន បង្ហាញ​រុស្ស៊ី​បាន​បញ្ជូន​ចេញ​រថក្រោះ​ទំនើប​មួយក្រុម​ដំបូង​ហៅ​ឥន្ទ្រី​ស​ធុន​T-72B1 ទៅកាន់​ឡាវ​។​រថក្រោះ​T-72B1​មួយក្រុម​​នេះ​ត្រូវបាន​គេ​ឃើញ​នៅក្នុង​នាវា​នៅ​កំពង់ផែ​មួយ​នៅ​វៀតណាម​ដែល​គេ​បញ្ជូន​ចេញ​និង​ដាក់​លើ​រថយន្ត​សណ្តោង​ធំៗ​ដឹក​ទៅកាន់​ឡាវ ដែល​នឹងត្រូវ​ទទួល​រថក្រោះ​រុស្ស៊ី​​បន្ថែមទៀត​។​

រថក្រោះរុស្ស៊ីត្រូវបានទម្លាក់នៅកំពង់ផែវៀតណាម មុនដឹកតាមរថយន្តទៅកាន់ឡាវកាលពីខែមុន

​រុស្ស៊ី​បាន​បញ្ចេញ​រថក្រោះ​ទំនើប​ឥន្ទ្រី​ស​T-72B1​នេះ​នៅ​ឆ្នាំ​២០១០ និង​បាន​លក់​មួយក្រុម​ដំ​បូ​អ​ទៅកាន់​នី​កា​រ៉ា​ហ្គ័​រ​។​វា​ជាការ​កែកុន​ធ្វើអោយ​ប្រសើរឡើង​ពី​រថក្រោះ​ធុន​T-72Bs ដោយ​បន្ថែម​បន្ទះ​លោហៈ​ប្រឆាំង​ការផ្ទុះ​Kontakt-1 កែវឆ្លុះ​ស្វែងរក​គោលដៅ​ណា​ដែលមាន​កំដៅ​និង​ឡា​ហ្សែ​រ​ប្រភេទ​ថ្មី កាំភ្លើង​លើ​រថក្រោះ​បញ្ជា​បាញ់​ពី​ចម្ងាយ​​និង​គ្រឿង​បរិក្ខា​ទាក់ទង​ទំនើប​។​

​កាលពី​ចុង​ឆ្នាំមុន រដ្ឋមន្ត្រី​ការពារជាតិ​ឡាវ ឧ​ត្ត​ម​សេនីយ Sengnuan Xayalat បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី​ថា កងទ័ព​ឡាវ​នឹង​ទទួល​សព្វាវុធ​រុស្ស៊ី រួមមាន​រថក្រោះ T-72 និង​​យន្តហោះ Yak-130(ដូចរូបក្រោម)៕​ដោយ​៖​វាសនា​

#