ស្ងាត់ៗ អេឡិច ចាន់ត្រាត្រូវគេ អញ្ជើញទៅច្រៀងការដល់អូស្រ្តាលី

654
ចែករម្លែក
  • 187
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
មិនធម្មតាស្ងាត់ៗ តារាចម្រៀង អេឡិច ចាន់ត្រា ចេញទៅកម្សាន្ត ដល់ អូស្រ្តាលីជាមួយនិងការបង្ហាញភាពហ៊ឺហារ ជាមួយនិងតារាសម្តែង លោក ស៊ុក សោភា និងភរិយា ទៀតផង។ តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញតាមបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀង អេឡិច ចាន់ត្រា ត្រូវបានអ្នកគាំទ្រជា ច្រើន នាក់ សរសើរថាពិតជាឡូយមែន។

បើតាមការបង្ហើបអោយដឹងពីអ្នកនៅប្រទេសអូស្រ្តាលី បានប្រាប់ថា ក្នុងដំណើរចេញ ទៅអូស្រ្តាលីលើកនេះ អេឡិច មិនមែនចេញទៅច្រៀងដើម្បីរ៉ៃអង្គាស ប្រាក់ ដើម្បីមនុស្សធម៌ ដូចលើកមុនៗឡើយ ហើយក៏មិនមែនជាការចេញទៅ លំហែរអារម្មណ៍ អោយស្បើយពីការងារដែល។

តែសម្រាប់ការចាកចេញពីកម្ពុជាស្ងាត់ៗរបស់ អេឡិច ចាន់ត្រា ត្រូវបានគេអោយ ដឹងថា លោកត្រូវបានក្រុមគ្រួសារមួយដែលមានធនធាននៅប្រទេសអូស្រ្តាលី អញ្ជើញលោកផ្ទាល់ទៅច្រៀងក្នុងពិធីមង្គលការ របស់ពួកគេ។ ការអញ្ជើញចេញទៅច្រៀង ក្នុងពិធីមង្គលការបែបនេះ លក្ខណៈឯកជនបែបនេះ ត្រូវបានអ្នកគាំទ្រ សាទរជាមួយនឹងកិតិ្តនាមល្បីរន្ទឺដែលអាចឆាបឆក់ បេះដូងអ្នកគាំទ្របានយ៉ាងច្រើនក្រាស់ក្រែល៕